ឃើញភ្លាមលង់ភ្លែត! Pedro ចាប់ដៃ Pepsi ច្នៃម៉ូដដ៏ប្លែកសម្រាប់រដូវកាលថ្មីនេះ មានទាំងការបញ្ចុះតម្លៃទៀតផង!
Pedro x Pepsi បានសហការគ្នាបង្កើតនូវ Collection ថ្មី ផ្តាច់មុខ ដែលមានលក់នៅតែកម្ពុជាប៉ុណ្ណោះ ។ សម្រាប់ការបង្កើតថ្មីនេះ គឺតំណាងឲ្យភាពក្លាហាន និងប្រកាន់ខ្ជាប់នូវភាពជាខ្លួនឯង សម្រាប់អ្នកដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្លាស់ប្តូរពិភពលោករបស់ពួកគេ ។ នៅក្នុង Collectionថ្មី របស់ Pedro x Pepsi នេះ មានដូចជា កាបូបស្ពាយ, កូនកាបូប, Sliders, និងស្បែកជើងប៉ាតាផងដែរ ។
កាបូបស្ពាយពីក្រោយនេះ គឺមានការច្នៃម៉ូដលាយបញ្ជូលជាមួយនឹងកំប៉ុងPepsi ដែលមានកូនកាបូបតូចមួយ អាចដកដាក់ តាមការលេងស្ទាយ និងគ្រប់កាលៈទេសៈ។ ការលេងម៉ូដថ្មីជាមួយនឹងឆ្នូតពណ៌ខៀវ និងពណ៌ក្រហម តាមបែបកីឡា ដែលធ្វើឲ្យកាបូបទាំងមូលកាន់តែមានភាពទាក់ទាញ ។ សម្រាប់ Sliders វិញ គឺមានភាពសាមញ្ញ ប៉ុន្តែវាមានភាពស្រស់ស្អាត និងទាក់ទាញ មានម៉ូដប្លែក ដូចគ្នាជាមួយនឹងស្បែកជើងប៉ាតានេះដែរ ដែលសាកសមទាំងបុរស និង នារី ។
កាន់តែពិសេសទៀតនោះ សម្រាប់ហ្វេន Pepsi ទាំងអស់ដែលតែងតែសន្សំពិន្ទុ និង អាចប្តូរយក collection ដ៏ស្រស់ស្អាតនេះបាននៅក្នុងអេប Pepsi rewards ចាប់ពីថ្ងៃនេះតទៅ ។ ដើម្បីប្តូរយករង្វាន់ អ្នកអាចទៅកាន់ហាង Pedro សាខាផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ. សាខាផ្សារទំនើបអ៊ីអនម៉ល សែនសុខ និង សាខាព្រះសីហនុឥលូវនេះ ឬមកកាន់ទីស្នាក់ការក្រុមហ៊ុនប៉ិបស៊ីផ្ទាល់ក៏បាន។ អ្នកក៏អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 5% នៅ Pedro ដោយគ្រាន់តែបង្ហាញ Pepsi Rewards ID របស់អ្នកប៉ុណ្ណោះ ។ ប្រញាប់ឡើង សន្សំពិន្ទុបានកាន់តែច្រើន ប្តូរយកទំនិញណាមួយនៅក្នុង Collection ថ្មីនេះបានឥឡូវនេះផងដែរ។
គួរបញ្ជាក់ដែរថា ការសហការគ្នារវាង Pedro និង Pepsi នេះ គឺជាការសហការដ៏ធំសម្បើមប្រចាំឆ្នាំ ២០២០ នេះ ដែលបានសម្ពោធចេញលក់ជាផ្លូវការ កាលពី ថ្ងៃទី ១០ និង ទី ១១ តុលាកន្លងទៅ នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ និងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ។ ចំពោះការដាក់លក់ជាផ្លូវការនូវ Pedro X Pepsi Collection ថ្មីនេះ ក៏មានវត្តមាន កញ្ញា Jany Min និង លោក Sinora Roath ដែលជាតារាដ៏ល្បីនៅលើប្រព័ន្ធបណ្តាញសង្គម ក៏បានចូលរួមក្នុងការ unboxing នូវរូបរាងថ្មី ប្លែក ស្អាតដាច់ពីគេនេះដែរ ។
ចង់ឃើញឲ្យកាន់តែច្បាស់នូវរូបរាង និង ម៉ូដថ្មីមួយនេះ អ្នកអាចអញ្ជើញទៅមើលផ្ទាល់នៅ ហាង Pedro គ្រប់សាខាទាំងអស់ និងលើអនឡាញដោយចូលទៅកាន់វេបសាយ [www.pedroshoes.com.kh/collections/pepsi-x-pedro] (https://pedroshoes.com.kh/collections/pepsi-x-pedro) ។
ប្រញាប់ឡើង! ទំនិញមានកំណត់ណា៎
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
• ហ្វេសប៊ុកផេក៖ [ pedroshoes](https://www.facebook.com/pedroshoes.kh )
• លេខទូរស័ព្ទ៖ 069 215 777
• វិបសាយ ៖ [www.pedroshoes.com.kh](http://www.pedroshoes.com.kh/) ៕