តារាចម្រៀង វណ្ណា ស័ក្ត ច្រៀងជាមួយកូនស្រីលើកដំបូង អ្នកគាំទ្រស្មានថាគូស្នេហ៍ (វីដេអូ)
លោក វណ្ណា ស័ក្ត ជាតារាចម្រៀងនៅក្នុងផលិតកម្ម M និងជាកូនប្រុសរបស់តារាចម្រៀងអាយ៉ៃជើងចាស់ ណយ សំណាង។ អ្វីដែលភ្ញាក់ផ្អើល ពេលនេះ គេបានឃើញតារាចម្រៀង វណ្ណា ស័ក្ត បានច្រៀងជាមួយកូនស្រីរបស់ខ្លួន ដែលមានឈ្មោះថា វណ្ណ ណាណា ជាលើកដំបូង នៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ភីអិនអិន។
«ពេលស្រវឹង ទើបដឹងថានឹកអូន» គឺជាបទចម្រៀងដែល វណ្ណ ណាណា បានលើកយកមកច្រៀងឆ្លើយឆ្លង ជាមួយលោក វណ្ណា ស័ក្ត ជាឪពុកដែលស្តាប់ទៅពិតជាពីរោះ ជាពិសេសទាំងកាយវិការក៏ដូចជាការរៀបចំខ្លួនទៀតសោត មើលទៅស្ទើរមិនដឹងថាអ្នកទាំងពីរជាឪពុក និង កូនឡើយ។
នេះជាលើកដំបូងហើយ ដែលគេបានឃើញអ្នកទាំងពីរបានច្រៀងរួមគ្នាបែបនេះ។ មហាជន មានការលើកឡើងថាការសម្តែងរបស់អ្នកទាំងពីរ មើលទៅចូលតួដូចគូស្នេហ៍ពីតៗតែម្តង ឯអ្នកគាំទ្រខ្លះទៀត លើកឡើងថា បើមិនប្រាប់ស្ទើរមិនដឹងថាតារា ចម្រៀង វណ្ណា ស័ក្ត មានកូនស្រីធំពេញក្រមុំបែបនេះឡើយ ។
គួរឱ្យដឹងថា តារាចម្រៀង វណ្ណ ណាណា ចាប់ផ្តើមលេចមុខលេចមាត់នៅក្នុងសិល្បៈ ក្រោយពីនាងបានលេចមុខនៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia របស់ទូរទស្សន៍ហង្សមាស តែគួរឱ្យស្តាយនាង មិនបានទទួលបានជោគជ័យឡើយ។ កន្លងមកតារាវ័យក្មេងរូបនេះក៏ធ្លាប់អះអាងនៅក្នុងការសម្ភាសជាមួយសារព័ត៌មានមួយថា នាងមិនត្រូវបានលោក វណ្ណា ស័ក្ត ទទួលស្គាល់ជាកូនស្រីឡើយ តែផ្ទុយទៅវិញពេលនេះ គេបានឃើញឪពុកកូនទាំងពីរបានច្រៀងរួមគ្នាយ៉ាងស្និទ្ធស្នាល។ ចង់ដឹងថាការច្រៀងរបស់ វណ្ណ ណាណា និងលោក វណ្ណា ស័ក្ត ជាឪពុកពីរោះបែបណា តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៕
រូបថត ៖ ហ្វេសប៊ុក