ព្រះនាងតូច នរោត្តម ជេនណា នឹងក្លាយជាទូតសុឆន្ទៈក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា)
ការរស់នៅដ៏អស្ចារ្យរបស់លោកអ្នកជាមួយបុរី អ & អេហ្វ ។ បុរី អ & អេហ្វ នឹងមានការប្រម៉ូសិនដ៏អស្ចារ្យ និង ពិសេសសំរាប់អតិថិជន ហើយអី្វដែលលោកអ្នកកំពុងតែទន្ទឹងរង់ចាំនោះនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ គឺនៅថ្ងៃទី 10 តុលា ឆ្នាំ 2020 ខាងមុខនេះ ។ សូមទស្សនាវីដេអូខាងក្រោម៖
ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) បានរៀបចំកម្មវិធី ចុះហត្ថលេខាជាផ្លូវការជាមួយ ព្រះនាងតូច នរោត្តម ជេនណា ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន ព្រមជាមួយកម្មវិធីដ៏ឱឡារឹកនេះក៏មានការអញ្ចើញចូលរួម ពីសំណាក់តារាល្បីៗជាច្រើនដូចជា កញ្ញា ម៉េង ជីមមី កញ្ញា ដួង ម៉ានិច កញ្ញា មីណា លោក ដារ៉ា លោក ចាដេត និង តារាកិត្តិយសល្បីៗជាច្រើនទៀតផងដែរ ។
បុរី R & F មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2017 និង បន្តនាំយកនូវផលិតផលថី្មៗមកកាន់ទីផ្សារភ្នំពេញ ។ អគារថ្មី MIRO នៃគម្រោងបុរី R & F ឥឡូវនេះបានដាក់លក់ជាផ្លូវការ ដែលស្ថិតនៅតំបន់សហគមន៏ដ៏ធំ នឹងនាំមកជាមួយនឹងការរចនាផ្ទះឆ្លាតវៃ ឧបករណ៍ក្នុងផ្ទះបំពាក់ទៅដោយប្រព័ន្ធឆា្លតវៃអាចស្តាប់នឹងយល់ពីអ្នកបាន គម្រោងបុរី អ & អេហ្វ ក៏បានបង្កើតឡើងជាពិសេសសម្រាប់ទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញ ក៏ដូចជាការរចនារបស់អគារថ្មី MIRO ឱ្យកាន់តែល្អប្រសើរឡើងហើយស្របទៅតាមតំរូវការអតិថិជនក្នុងតំបន់ ។
កាន់តែពិសេសទៅទៀតនោះ កម្មវិធីចុះហត្ថលេខាជាផ្លូវការជាមួយ ព្រះនាងតូច នរោត្តមជេនណា ជាទូតសុឆន្ទៈ របស់ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) នឹងបើកអោយភ្ញៀវចូលរួមដោយសេរី ដែលកម្មវិធី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង 2 រសៀលតទៅ នៅអាគារ អ & អេហ្វ ស្តិតនៅលើផ្លូវ 60m មហាវិថី សម្តេច ហ៊ុន សែន (៣០០ម៉ែត្រខាងត្បូង ពីប្រសព្វនៃមហាវិថិ សម្តេច ហ៊ុន សែន និងមហាវិថី 271) រាជធានីភ្នពេញ ។
សម្រាប់ព័ត៌បន្ថែមសូមចូលទៅកាន់ផេកហ្វេសបុកផ្លុវការរបស់ ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) www.facebook.com/RandFPropertiesKH ឬ ទំនាក់ទំនងទូរស័ព្ទលេខ 018 8882777 ។ កុំភ្លេចចូលរួមអោយបានច្រើនកុះករ!