តើគួរទិញ realme 7 series ដែរឬទេ? តោះ! មកមើលទាំងអស់គ្នា អ្នកដែលបានប្រើប្រាស់ដំបូងគេយល់យ៉ាងណាដែរ?
realme 7 Pro និង realme 7 ដែលមានបំពាក់នូវកាមេរ៉ាលំដាប់ Flagship ៤ គ្រាប់ 64MP កំពុងតែផ្ទុះខ្លាំង អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme 7 Pro មានបំពាក់នូវបច្ចេកវិទ្យាសាកលឿន 65W SuperDart ដែលអាចសាកបាន 13% ក្នុងរយៈពេល 3 នាទី ហើយ realme 7 ដែលមានបំពាក់បន្ទះឈីប Gaming Helio G95របស់ Media Tek ជាមួយនឹងអេក្រង់ 90Hz ដូច្នេះតើបទពិសោធន៍ជាក់ស្តែងគឺយ៉ាងណានោះ ចឹងយើងទៅមើលទាំងអស់គ្នាតើអ្នកដែលបានសាកល្បងហើយមានចំណាប់អារម្មណ៍ដូចម្តេច ។
ស្ថាប័នសារពត៌មានជាច្រើនបន្ទាប់ពីបាន ប្រើប្រាស់ realme 7 Series ក៏បានបង្ហាញចំណាប់អារម្មណ៍ក៏ដូចជាបទពិសោធន៍នៃការប្រើប្រាស់ realme 7 Series ថា វាមានសមត្ថភាពខ្លាំងស្ទើរតែដូចទៅនឹងស្មាតហ្វូនលំដាប់ Flagship ទៅហើយ ដោយផ្អែកទៅ កាមេរ៉ា 64MP ជំនាន់ទី២ ថតរូបបានច្បាស់ អេក្រង់ Super Amoled និង ជាពិសេសគឺ បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart. ចំណែកលោក Jonh Sey ដែលជា Tech reviewer ក៏បានស្វាគមន៍ ចំពោះ អេក្រង់ Super Amoled និង បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart នេះដែរ ។ ម្យ៉ាងវិញទៀតគាត់ក៏ពេញចិត្តទៅ software camera ជំនាន់ថ្មីរបស់ realme 7 Series ដែលកាន់តែល្អជាងមុន ។
ម្ចាស់ហាងដែលជាដៃគូសហការ របស់ realme ក៏បានបង្ហាញចំណាប់អារម្មណ៍ថា realme 7 Sereis លើកនេះមានការវិឌ្ឍន៍ខ្លាំង រូបរាងស៊ីវិល័យ ជាពិសេសមានបច្ចេកវិទ្យាទំនើប ផ្នែកកាមេរ៉ា អេក្រង់ បាសបំពងសម្លេង និងការសាកថ្មលឿន 65W SuperDart ហើយពួកគាត់ជឿជាក់ថា realme 7 Series នឹងផ្ទុះខ្លាំង ។ ចំពោះ realme Fan ដែលមានសំណាងត្រូវបានជ្រើសរើសឲ្យប្រើប្រាស់ realme 7 Series បានបង្ហាញចំណាប់អារម្មណ៍បន្ទាប់ពីបានប្រើប្រាស់ realme 7 Series ថាកាមេរ៉ាថតច្បាស់ល្អ មានមុខងារសម្រាប់លេងច្រើន អេក្រង់ធំរលូន ការប្រើប្រាសប្រចាំថ្ងៃថ្មកាន់បានយូរ។ ចំពោះការលេងហ្គេមវិញ មិនឡើងកំដៅខ្លាំង ទោះជាលេងបណ្តើរសាកបណ្តើរ ។ កាន់តែពិសេស សាកថ្មលឿន មិនដល់១ម៉ោងពេញតែម្តង ពេញបេះដូងដែលជាយុវវ័យដូចពួកគាត់ ។
លោក G-Devith ដែលបានបានសាកល្បងប្រើប្រាស់ realme 7 Proជិតមួយខែហើយនោះគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាសាកថ្ម ដែល65W SuperDartនាំមកនូវល្បឿនសាកថ្មដ៏លឿនដូចផ្លេកបន្ទោល ហើយកញ្ញា Tep Boprek ក៏មានការសសើរទៅលើកាមេរ៉ា4គ្រាប់ Sony 64MP ដែលអាចថតបានរូបភាពកាន់តែច្បាស់ ។
Ic3_fr0Gz ដែលជា Gamer ក៏មានការចូលចិត្តអេក្រង់90Hzរបស់realme 7 ដែរ បន្ទះឈីបHelio G95 គឺជាបន្ទះឈីបGaming ដែលមានសមត្ថភាពខ្លាំងរបស់Media Tek ធ្វើអោយការលេងហ្គេមមានភាពរលូន ។
បើមើលតាមរយៈបទពិសោធន៍របស់អ្នកប្រើប្រាស់ realme 7 series សម្រាប់ realme 7 Pro និង realme 7 មិនថាមុខងារ Night Mode ការសាកថ្ម ឬក៏បទពិសោធន៍លេងហ្គេម សុទ្ធតែបានទទួលបានការសរសើរយ៉ាងខ្លាំង។ ហើយពួកយើងក៏បានឃើញថាrealme 7 Proនិង realme 7 ដែលមានសមត្ថភាពផលិតកម្មលេចធ្លោជាងស្មាតហ្វូនក្នុងជួរតម្លៃដូចគ្នា។ បច្ចុប្បន្ននេះ realme 7 pro និង realme 7 កំពុងមានការផ្ទុះខ្លាំង ចាប់ពីថ្ងៃនេះ រាល់អតិថិជនដែលបានធ្វើការបញ្ជាទិញទុកមុននូវ realme 7 series នៅតាមបណ្តាហាងនាៗ នឹងមានការថែមជូនកាដូពិសេសដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និង លេខស៊ីមស្មាតធំហ្មង (12 សប្តាហ៍) និង ចំពោះការដាក់លក់លើកដំបូង គឺនៅថ្ងៃទី៩ខែតុលានេះហើយ ស្តុកមានកំណត់ ៕