តិចច្រឡំបងស្រីចុះ! ម្តាយបង្កើតរបស់ ប្រាសាទ ដាវីន នៅក្មេងខ្លាំង ស្អាតណាស់
បើនិយាយពីអតីត Freshie Girl ប្រាសាទ ដាវីន គឺមានសម្រស់ស្រស់ស្អាត ល្អគន់ រូបរាង កំពស់កំពរ និង សំបុរ មើលទៅគួរឲ្យទាក់ភ្នែករកចន្លោះគ្មាននោះទេ។ ដោយឡែក បើងាកទៅមើលសម្រស់របស់អ្នកម្ដាយ តារាស្រីរូបនេះវិញ ក៏រឹតតែភ្ញាក់ផ្អើលមិនគួរឱ្យជឿដែរ ព្រោះមើលទៅហាក់បីដូចជានៅក្មេង និងស្រស់ស្អាតខ្លាំងដូចគ្នា។
កន្លងមកមហាជនអ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយ ប្រាសាទ ដាវីន បានបង្ហោះរូបភាពជាមួយនឹងមនុស្សស្រីវ័យកណ្តាលម្នាក់ មានសម្រស់ស្រស់ស្អាតខ្លាំង ដែលមើលទៅវ័យត្រឹមជាបងស្រីរបស់នាងប៉ុណ្ណោះ ប៉ុន្តែបែរជានាងថាជា «អ្នកម៉ាក់» ទៅវិញ។
រូបភាពប៉ុន្មានសន្លឹកនោះដែរ បើសិនជា ប្រាសាទ ដាវីន មិនបានបញ្ជាក់ថាជាអ្នកម៉ាក់របស់នាងនោះទេ ប្រាកដណាស់ អ្នកលេងបណ្តាញសង្គមក៏គិតថាជាបងស្រីជាមិនខាន។ ជាក់ស្តែង សូម្បីតែតារាបង្ហាញម៉ូដរូបនេះ ក៏ទទួលស្គាល់ថាអ្នកម៉ាក់របស់នាង នៅក្មេងវ័យ សម្រស់ស្រស់ស្អាត ដូចបងស្រីរបស់នាងអ៊ីចឹង៕