តិចតុក (TikTok) សហការជាមួយក្រុមហ៊ុនម៉ាកយីហោល្បី និងអ្នកច្នៃម៉ូដដ៏ប្រណីតក្នុងយុទ្ធនាការ #TikTokFashionMonth
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០៖ TikTok ដែលជាកម្មវិធីទម្រង់វីដេអូខ្លីឈានមុខគេ ដែលបច្ចុប្បន្នកំពុងពេញនិយមប្រើប្រាស់សម្រាប់អ្នកបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដនានាក្នុងការសហការបង្កើតវីដេអូថ្មីៗដែលមានឈ្មោះថាយុទ្ធនាការ #TikTokFashionMonth ។
ឆ្លុះបញ្ចាំងពីកេរ្តិ៍ឈ្មោះរបស់ TikTok ដែលជាកន្លែងសម្រាប់បញ្ចេញនូវការច្នៃបង្កើតថ្មីកម្សាន្ត ភាពច្នៃប្រឌិត និង រចនាបែបទាន់សម័យ បានចាប់ផ្តើមជាដំណាក់កាលៗនៃការរបង្កើតនូវកម្មវិធី ដើម្បីជំរុញសហគមន៍ TikTok ឱ្យមានប្រជាប្រិយភាព និងកំពុងមានភាពពេញនិយមនៅកម្ពុជា ។
#Fashion101 នឹងផ្តោតលើអ្នកលេង TikTok ឱ្យបង្ហាញខ្លួនតាមរយៈសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ស្របពេលដែល #GetTheLook នឹងលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យបង្កើតម៉ូដថ្មីៗដែលពួកគេស្រឡាញ់។
សហគមន៍ TikTok ក្រុមហ៊ុនម៉ាកល្បី អ្នកបង្កើត និងតារាល្បីៗ នឹងមកចូលរួមជាមួយកម្មវិធី TikTok ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៨ ខែតុលា ដើម្បីបង្ហាញពីភាពទាន់សម័យរបស់ពួកគេតាមរយៈការប្រើកម្មវិធី hashtags កម្មវិធី LIVEstreams និងកម្មវិធីច្នៃប្រឌិតថ្មីៗគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត។
យុទ្ធនាការទាំងអស់នេះ ត្រូវបានជំរុញលើកទឹកចិត្តបង្កើតពីក្រុមហ៊ុនម៉ាកយីហោល្បីៗដែលត្រូវធ្វើការផ្សារភ្ជាប់យ៉ាងឆាប់រហ័សដើម្បីរកមើលវិធីសាស្រ្តថ្មីៗភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេខណៈដែលមនុស្សជាច្រើននៅមានកម្រិតក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងការរក្សាគម្លាតសង្គមនៅផ្ទះអំឡុងពេលជំងឺកូវីដ ១៩ កំពុងរាតត្បាតនេះ។
កញ្ញា CeCe Vu ជាប្រធាន Fashion Content Partnerships Lead នៃក្រុមហ៊ុន TikTok បានមានប្រសាសន៍ថា៖ «យើងសង្កេតឃើញថា ឧស្សាហកម្មច្នៃបង្កើតម៉ូដប្រណីតៗពិតជាមានន័យខ្លាំងក្នុងការលើកកម្ពស់វប្បធម៌ និងសង្គមតាមរយៈកម្មវិធី TikTok ដោយបានដាក់បង្ហាញម៉ូដថ្មីៗចូលទៅក្នុងសហគមន៍របស់យើងក្នុងអំឡុងស្ថានភាពរក្សាគម្លាតសង្គម។ ជាមួយគ្នានឹងការបើកការបង្ហាញម៉ូដ TikTokFashionMonth កម្មវិធីនេះគ្រាន់តែជាមធ្យោបាយមួយផ្សេងទៀតសម្រាប់ដៃគូក្រុមហ៊ុនម៉ាកល្បីៗដើម្បីចូលរួមក្នុងការប្រើកម្មវិធីសាស្រ្តថ្មីនេះក្នុងការដាក់បង្ហាញភាពច្នៃប្រឌិតនៃសិល្បៈ ការបង្កើតថ្មី ដែលជាសិល្បៈផ្ទាល់ខ្លួនក្នុងការលើកកម្ពស់វិស័យសិល្បៈតាមរយៈវត្តមានរបស់កម្មវិធី TikTok» ។
កញ្ញាបានបន្តថា៖«ពួកយើងពិតជារំភើបក្នុងការផ្ដល់បទពិសោធជាប្រចាំខែនៃការច្នៃម៉ូដនិមិត្មដ៏រស់រវើកសម្រាប់សហគមន៍របស់យើង និងមានសេចក្តីរំភើបដែលបានឃើញពីកម្មវិធីទំនាក់ទំនងមួយនេះដែលមានពួកគេចូលរួមជាមួយកម្មវិធីផ្សាយបន្តផ្ទាល់ hashtag challenge and creative effect»។
#TikTokFashionMonth បានផ្សាយផ្ទាល់នូវការបង្ហាញនូវម៉ាកល្បីៗដូចជា Louis Vuitton និង Saint Laurent ។ ការសម្តែងនាពេលខាងមុខនេះគឺមានឈ្មោះថា «Get the Look» ជាមួយ Ariam (នៅថ្ងៃ១៨ ខែតុលា) និង JW Anderson Collection Reveal (នៅថ្ងៃទី២៨ ខែតុលា) ។
លោក Jonathan Anderson ម្ចាស់ក្រុមហ៊ុន និងអ្នកគ្រប់គ្រង (Founder and Creative Director) នៅ JW Anderson បានលើកឡើងថា៖ «វាពិតជាសំខាន់សម្រាប់លោក JW Anderson ក្នុងការធ្វើការងារជាមួយវិស័យបច្ចេកវិទ្យាថ្មី និងវេទិកាថ្មី។ ខ្ញុំគិតថា TikTok គឺជាទម្រង់បទដ្ឋានប្រកួតប្រជែងថ្មី និងជាការច្នៃប្រឌិតទម្រង់ថ្មីតាមរបៀបដែល JW Anderson កំពុងធ្វើ។ ខ្ញុំពិតជារំភើបណាស់ដែលបានធ្វើការដោយផ្ទាល់ជាមួយ TikTok នៅរដូវកាលនេះ ដើម្បីបង្ហាញពី Women’s SS21 របស់យើងនៅលើវេទិកា»។
ពិធីជប់លៀងពេលរាត្រីថ្ងៃទី៨ ខែតុលា នេះ នឹងប្រកាសបញ្ចប់ #TikTokFashionMonth នៅពេលដែលអ្នកលេង TikTok ដ៏ល្បីល្បាញញូយ៉កឈ្មោះ Nick Tangorra ដឹកនំារៀបចំបង្កើត TikTok Runway Odyssey។ ការផ្សាយផ្ទាល់ដំបូងនៃកម្មវិធីផ្តាច់មុខ នឹងត្រូវរៀបចំដោយសហការដៃគូជាមួយ PUMA និងដៃគូច្នៃម៉ូត Alice & Olivia ដែលបានរចនាម៉ូដជាមួយការប្រមូលផ្តាច់មុខនៃកម្មវិធី TikTok ។ សហគមន៍ TikTok ក៏នឹងក្លាយជាអ្នកដំបូងគេដែលទិញប្រមូលផ្តុំផលិតផលរបស់ពួកគេពីរបស់អ្នករចនាម៉ូដផ្សេងទៀត។
PUMA ក៏បានសហការជាមួយអ្នកបង្កើត និងអ្នករចនាម៉ូដ TikTokBlack សម្រាប់ការប្រមូលផលិតផលផ្តាច់មុខរបស់ពួកគេដែលនឹងត្រូវបង្ហាញខ្លួនក្នុងកំឡុងពេលការផ្សាយផ្ទាល់រួមមាន Jufu, Ajani, Dominic Toliver, Taylor Cassidy and Makayla។ ចំណូល ១០ ម៉ឺនដុល្លារដែលទទួលបានពីការលក់ នឹងត្រូវបានប្រគល់ដោយផ្ទាល់ទៅដល់ Equal Justice Initiative។
Further emphasising their commitment to inclusivity and community, TikTok has invited well-known TikTok creators, such as Melaine and Miranda Wilking, Janette Ok, and Bria Jone to take to the runway to model exciting and diverse looks from the collections.
ដោយសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការរួមបញ្ចូល និងសហគមន៍ TikTok កម្មវិធី TikTok បានអញ្ជើញនូវអ្នកច្នៃម៉ូដល្បីៗជាច្រើនសម្រាប់កម្មវិធី TikTok ដូចជា Melaine និង Miranda Wilking, Janette Ok និង Bria Jone ដើម្បីជំរុញដល់ពួកគេជាគំរូដ៏អស្ចារ្យ និងចម្រុះពីការប្រមូលផលិតផលដែលមានការគាំទ្រទាំងនេះ ៕
អំពី TikTok
TikTok គឺជាកម្មវិធីវីដេអូទម្រង់ខ្លីដែលឈានមុខគេ។ បេសកកម្មរបស់យើង គឺដើម្បីចាប់យកនិងបង្ហាញពីគំនិតច្នៃប្រឌិត ចំណេះដឹង និងពេលវេលាដែលមានសារៈសំខាន់របស់ពិភពលោកដោយផ្ទាល់ពីទូរស័ព្ទ។ TikTok អាចធ្វើអោយមនុស្សគ្រប់គ្នាក្លាយជាអ្នកបង្កើត និងលើកទឹកចិត្តអោយអ្នកប្រើប្រាស់ចែករំលែកនូវចំណង់ចំណូលចិត្ត និងគំនិតច្នៃប្រឌិតតាមរយៈវីដេអូរបស់ពួកគេ។ TikTok មានមូលដ្ឋាននៅទូទាំងពិភពលោកដូចជា Los Angeles, New York, London, Paris, Berlin, Dubai, Mumbai, Singapore, Jakarta, Seoul, and Tokyo និងសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android. www.tiktok.com.