អាយុ ៨៣ ឆ្នាំហើយ តែកុំមើលស្ទីលលេងខ្លួន ឡូយកប់សារីជាងកំលោះៗខ្លះទៅទៀត!
បុរសចំណាស់ជនជាតិចិនម្នាក់ អាយុ ៨៣ ឆ្នាំ ជាតារាល្បីលើបណ្ដាញសង្គមមួយរូប ដែលពូកែប្ដូរស្ទីលលេងខ្លួនទាក់ទាញបំផុត ។ លោកតា Kang ជាអ្នកក្រុងវ៉ូហាន ប្រទេសចិន បានចាប់ចិត្តលើផ្នែកម៉ូដសម្លៀកបំពាក់ តាំងពីលោកតានៅក្មេងមកម្ល៉េះ ។
លោកតាបានរៀបរាប់ថា «មនុស្សភាគច្រើនក្នុងវ័យប៉ុនខ្ញុំ ជាធម្មតាស្លៀកពាក់ខោអាវសាមញ្ញៗ ពួកគេមិនដែលខ្វល់គិតពីម៉ូដនៃសម្លៀកបំពាក់នោះឡើយ ។ ពួកគេស្លៀកពាក់តែពណ៌ខ្មៅ ស ឬ ប្រផេះប៉ុណ្ណោះ ប៉ុន្តែខ្ញុំវិញគឺខុសពីគេ ខ្ញុំមានរបៀបស្លៀកពាក់របស់ខ្ញុំ ខ្ញុំចូលចិត្តស្លៀកឈុតបែបឡូយឆាយ ក្មេងៗ» ។
លោកតា Kang ជាធម្មតាតែងតែដើរផ្សារទិញសម្លៀកបំពាក់ជាមួយចៅប្រុសរបស់គាត់ឈ្មោះ Kangkang ហើយបើទោះបីជាវ័យកាន់តែជរាមែនក្ដី លោកតានៅតែអាចរក្សារូបរាងបានយ៉ាងមាំមួនល្អ ដោយការហាត់ប្រាណ និង លេងកីឡាផ្សេងៗមួយចំនួន ៕
ប្រភព៖ Nextshark