អង្គុយៗគិតរឿងប្លែកៗទាំងនេះម្នាក់ ច្បាស់ណាស់ថា អ្នកកំពុងលួច Crush លើគេហើយ
មនុស្សភាគច្រើន ពេលដែលបានលង់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ ប្រាកដជាមិនទាន់ហ៊ាននិយាយថា ខ្លួនស្រឡាញ់គេទេ តែប្រសិនបើអ្នកមានរោគសញ្ញាចម្លែកៗខាងក្រោមនេះ វាពិតណាស់បានសបញ្ជាក់ថា អ្នកបានជំពប់ស្នេហ៍លើគេហើយ ។ ចង់ដឹងថា តើអ្នកពិតជាលង់ស្រឡាញ់គេមែនឬយ៉ាងណា សូមសិក្សាចំណុចខ្លីៗខាងក្រោមនេះ ៖
១/ មិនទាន់បានក្លាយជាស្នេហាផង ច្រឡំគិតគូររឿងអនាគតបាត់
២/ អ្នកអង្គុយនឹកគេតែម្នាក់ឯង ពេលដែលមិនបានឃើញគេ
៣/ អ្នកភ្លេចពីស្នេហាចាស់បាត់សូន្យតែម្តង
៤/ អ្នកអាចនឹងធ្វើអ្វីខ្លះសម្រាប់គេ បើទោះដឹងថាគ្មានការតបស្នង
៥/ អ្វីដែលអ្នកគិតថាគួរឱ្យស្អប់ តែក៏លែងស្អប់វិញ ប្រសិនជាបាននៅជាមួយគេ
៦/ គ្រាន់តែគិតពីគេ ក៏មានកម្លាំងដែរ
៧/ ពេលមានគេនៅជិតនឹង អ្នកមានអារម្មណ៍ថាសុវត្ថិភាពបំផុត
៨/ ទោះគេធ្វើឱ្យអ្នកធុញយ៉ាងណា ក៏អ្នកចង់នៅជិតគេដែរ
៩/ ពេលគេពិបាកចិត្ត អ្នកក៏ស្រាប់តែពិបាកចិត្តតាមគេដែរ
១០/ អ្នកតែងតែចង់មើលរូបថតគេ និង ដឹងរឿងរបស់គេ
១១/ អ្នកចង់ឱ្យគេដឹងពីអ្នកកាន់តែច្រើន កាន់តែល្អ
១២/ ពេលនៅជាមួយមិត្តភក្តិ មិនដឹងយ៉ាងម៉េច ដឹងតែនឹកឃើញឈ្មោះគេ
១៣/ ពេលខ្លះចង់ធ្វើអ្វីដដែល ព្រោះបាននៅក្បែរគេ
១៤/ អ្នកមិនចង់ឃើញគេលលេងនៅក្បែរអ្នកផ្សេងច្រើនជាងអ្នក
១៥/ កាយវិការអ្នកមិនចូលចិត្តគេផ្សេងបង្អាប់អ្នក និង គេទេ តែតាមពិតចិត្តវិញ ផ្ទុយពីនឹងដាច់ស្រឡះ ៕
ប្រភព ៖ Cosmopolitan