តារា ៤ ដួងនេះ ធ្លាប់ធ្វើជាគ្រូបង្រៀន មុនក្លាយជាអ្នកសិល្បៈល្បីឈ្មោះ
មនុស្សគ្រប់រូបសុទ្ធតែមានក្ដីស្រមៃ និង ព្រេងវាសនាផ្សេងៗគ្នា ហើយសកម្មភាពបច្ចុប្បន្នរបស់យើងម្នាក់ ក៏មិនប្រាកដថាអាចនឹងឆ្លុះបញ្ចាំងទៅកាន់អនាគតទាំងស្រុងដែរ ។ តួយ៉ាងដូចអ្នកសិល្បៈថៃ ៤ ដួងនេះ មុនចាប់យកអាជីពធ្វើជាអ្នកសម្ដែង រហូតក្លាយជាតារាល្បីមានទស្សនិកជនគាំទ្រច្រើនផុសផុល កាលពីអតីតពួកគេធ្លាប់ធ្វើការងារជាគ្រូបង្រៀន ហើយក្នុងចំណោមនោះ ក៏មានអ្នកធ្វើការស្ម័គ្រចិត្តជួយដល់សង្គមដោយមិនគិតប្រាក់កម្រៃទៀតផង ។
Pope Thanawat
តួឯកប្រុសល្បីបំផុតក្នុងរឿង «បុព្វេសន្និវាស» Pope បានបញ្ចប់ការសិក្សាផ្នែក Arts និង Design ហើយលោកធ្លាប់ធ្វើជាគ្រូបង្រៀនស័្មគ្រចិត្តលើជំនាញនេះផងដែរ ។
Now Tisanart
តារាស្រីរូបនេះ ធ្លាប់ធ្វើជាគ្រូបង្រៀនរាំកាលពីអតីត ដោយនាងបានបញ្ចប់បរិញ្ញាបត្រផ្នែក Arts ។
Smart Krissada
កាលពីនៅរៀនក្រៅប្រទេស តារាប្រុស Smart គឺជាសាស្រ្តាចារ្យរូបវិទ្យា ។
Wawa Nichari
នាងគឺជាគ្រូកីឡាហែលទឹកដ៏ស្រស់ស្អាតពោរពេញដោយទេពកោសល្យមួយរូប ដែលនាងបានប្រឡូកអាជីពនេះរយៈពេលដល់ទៅ ៣ ឆ្នាំ ៕