មិនគួរឱ្យជឿ! ជីវិតក្រៅឆាករបស់ Penpak ជួបតែស្នេហ៍មិនសមបំណង ធ្លាប់មានស្វាមីដល់ទៅ ៣ នាក់
អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន កំពុងផ្ទុះការចាប់អារម្មណ៍លើរូបសម្រស់តារាសម្ដែងស្រីជើងចាស់ថៃមួយរូបឈ្មោះ Penpak Sirikul ដោយគាត់មានវ័យដល់ទៅ ៦០ ឆ្នាំហើយ ប៉ុន្ដែអាចរក្សាសម្រស់បានយ៉ាងស្អាតផូរផង់គួរឱ្យសរសើរបំផុត ជាពិសេសតារាស្រីរូបនេះ នៅតែមានសុខភាពល្អរឹងមាំ ដើរលើវិស័យមួយនេះយ៉ាងជឿជាក់បង្ហាញដល់សិល្បការិនីជំនាន់ក្រោយ ។
ក្រៅពីអាចរក្សាបាននូវរូបសម្រស់ក្មេងជាងវ័យ ពេលនេះ «ប្រជាប្រិយ» នឹងបើកបង្ហាញប្រវត្តិដ៏ជក់ចិត្តត្រួសៗរបស់កំពូលតារាស្រីជើងចាស់ Penpak ឱ្យទស្សនិកជនបានជ្រាប ។
សិល្បការិនីចាស់វស្សារូបនេះ មានឈ្មោះពេញថា Penpak Sirikul និង មានឈ្មោះហៅក្រៅ Tai គឺជាតារាសម្ដែង និង បង្ហាញម៉ូដដ៏មានប្រជាប្រិយភាពមួយរូប ដោយអ្នកស្រីត្រូវបានគេស្គាល់ជាតារាសិចស៊ីដ៏លេចធ្លោបំផុតកាលពីអំឡុងឆ្នាំ ១៩៧០-១៩៨០ ។ Penpak កើតនៅឈៀងម៉ៃ ដែលអ្នកស្រីមានឈ្មោះពិតថា Wanphen Khuenkaeo ប៉ុន្ដែក្រោយពីបានឈ្នះក្នុងកម្មវិធីប្រកួតសម្រស់កាលពីអាយុ ១៩ ឆ្នាំមក អ្នកស្រីបានក្លាយជាម៉ូដែលហែលទឹកដ៏មានប្រជាប្រិយភាព ហើយអ្នកស្រីក៏ចាប់ផ្ដើមសម្ដែងរឿងដំបូងក្នុងឆ្នាំ ១៩៨០ តាមរយៈរឿង «Dok Sanoh Ban Chao» ។
ថ្វីដ្បិតជោគជ័យលើអាជីពសិល្បៈ ប៉ុន្ដែតារាជើងចាស់ Penpak ជួបតែស្នេហាមិនសមបំណង ដោយអ្នកស្រីធ្លាប់មានស្វាមីដល់ទៅ ៣ នាក់ ដែលស្វាមីដំបូងឈ្មោះ Samat Boribunwet រៀបការនៅឆ្នាំ ១៩៧៨ ហើយចំណងអាពាហ៍ពិពាហ៍ដំបូងនេះ អ្នកស្រី និង អតីតស្វាមីទទួលបានកូនប្រុសម្នាក់ តែពួកគេបានលែងលះគ្នាវិញក្នុងឆ្នាំ ១៩៨០ ។ ចំណែកស្វាមីទី ២ គឺជាអ្នកសិល្បៈល្បីឈ្មោះមួយរូបគឺលោក Teerapong Leowrakwong រៀបការក្នុងឆ្នាំ ១៩៨១ តែដោយមិនអាចរួចរស់ជាមួយគ្នាបន្តបាន ពួកគេក៏បានលែងលះគ្នាវិញក្នុងឆ្នាំ ១៩៨៣ ។
រៀបការម្ដងហើយម្ដងទៀត នៅតែជួបរឿងបែកបាក់ តារាសម្ដែង Penpak ក៏សម្រេចចិត្តរៀបការស្វាមីទី ៣ ជាមួយលោក Namphol Ruksapong នៅឆ្នាំ ១៩៩៧ សង្ឃឹមថានឹងអាចរួមសុខទុក្ខមើលថែគ្នាដល់ចាស់កោងខ្នង តែជារឿងគួរឱ្យសោកស្ដាយអាពិពាហ៍ពិពាហ៍លើកនេះ នៅតែមិនអាចរក្សាបាន ដោយពួកគេបានបែកផ្លូវគ្នាវិញនៅឆ្នាំ ២០០៥ ៕
ប្រភព៖ wikipedia