ពូកែណាស់! ក្មេងស្រីតូចទទូចប៉ាម៉ាក់ផ្សងព្រេងឡើងភ្នំខ្នងផ្សារ ទីបំផុតនាងតូចធ្វើឱ្យភ្ញាក់ផ្អើលបំផុត
ក្មេងស្រីតូចគួរឱ្យស្រលាញ់ម្នាក់ បានធ្វើឱ្យប៉ាម៉ាក់នាង មានមោទកភាពជាខ្លាំង ។ នាងអាចដើរឡើងដល់កំពូលភ្នំខ្នងផ្សារ ដែលមានរយៈកម្ពស់ខ្ពស់ និងចោទខ្លាំងបានដោយជោគជ័យ ដោយគ្មានបញ្ហាសុខភាព និងបង្កការលំបាកណាមួយដល់ប៉ាម៉ាក់នាងឡើយ ។ នាងតូចបានធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់បណ្ដាះសង្គមហ្វេសប៊ុកលាន់មាត់សរសើរគ្រប់គ្នា ពីការតស៊ូ អត់ធ្មត់ ព្យាយាមរបស់នាង ។
ខាងក្រោមនេះជាសារទាំងស្រុងដែលប៉ាម៉ាក់នាងតូច បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក សូមទៅអានទាំងអស់គ្នា៖
«នេះជាលើកដំបូងដែលរូបខ្ញុំ និង ភរិយាបានសម្រេចចិត្តនាំកូនស្រីធ្វើដំណើរផ្សងព្រេងឡើងភ្នំតាមការស្នើរសុំរបស់គាត់ ?? ដោយចង់បំពេញបំណងកូនស្រី និង ចង់ឱ្យគាត់រៀនតស៊ូ ព្យាយាម អត់ធ្មត់ ឆ្លងកាត់ផ្លូវលំបាក មានក្តៅ មានភ្លៀង ជាពិសេសគឺបានដឹងនូវសមត្ថភាព និង សុខភាពរបស់កូនស្រី?? ។
ខ្ញុំមានការរំភើប និង ភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញកូនស្រីធ្វើបានល្អហួសពីការរំពឹងទុក❤️ ពួកយើងចាប់ផ្តើមចេញដំណើរនៅម៉ោង ៤ និង ៣០ នាទីព្រឹក ទៅដល់សហគមន៍ម៉ោង៨ រៀបចំខ្លួន និង សម្ភាររួចរាល់ ក៏ចាប់ផ្តើមដើរពីផ្ទះសហគមន៍នៅម៉ោង ៩ ឆ្ពោះទៅជើងភ្នំដើម្បីយកកាបូបស្ពាយ និង ទឹក ហាណាបានដើរទៅដល់ជើងភ្នំម៉ោង ១០ និង ៣០ នាទី សម្រាកបន្តិច និង ហូបនំបុ័ងរួចបន្តដំណើរនៅម៉ោង ១១៖ ០០ ក្នុងការធ្វើដំណើរឡើងភ្នំខ្ញុំបានត្រៀមចិត្តត្រៀមកាយ ដើម្បីមើលថែរក្សាកូន និង គិតថាត្រូវអៀវ ឬ ពរកូននៅពេលកូនដើរលែងកើត ឬក៏គាត់បោះបង់(ក្រោយការលើកទឹកចិត្តមិនមានប្រសិទ្ធភាព) ប៉ុន្តែហាណាធ្វើបានយ៉ាងល្អ ដើរលឿនជាងប៉ាទៀត?? ពួកយើងដើបណ្តើរនិយាយគ្នាលេងពីនេះពីនោះ ពេលហត់ក៏ឈប់សម្រាក(តែគាត់អត់សូវចង់ឈប់សោះ?ខ្លាចដើរចាញ់ពូៗ☺️ ។
ម៉ោង១២ និង ៥០ នាទីដល់ដំណាក់ទី១ សម្រាកហូបនំបុ័ង(អរគុណអ៊ុំ Sophal និងគ្រួសារ?) រួចបន្តដំណើរទៅទៀត ស្ថានភាពផ្លូវមានថ្ម មានរអិល មានឡើង មានចុះ ហាណា អាចធ្វើបានយ៉ាងល្អ (ខ្ញុំកាន់ដៃគាត់ និង លើកគាត់ពេលផ្លូវដែលពិបាកខ្លាំង) ។ ក្នុងការដើរកាត់ព្រៃ ថ្ម ភក់ កាត់អូរ កាត់ភ្លៀង ហាណាក៏បានមកដល់ខ្នងស្រស់ម៉ោង១៥ និង ៧ នាទី (ឈប់សម្រាកនិង ចាំគ្នាធ្វើដំណើរបន្តទៅគេងនៅខ្នងសំពៅ) ជុំគ្នារួចបន្តទៅដល់ខ្នងសំពៅម៉ោង ១៥ និង ៥០ នាទី ។ យើងបានរៀបចំបោះតង់ និង ធ្វើអាហារហូបជុំគ្នាជាមួយបងៗ លោកអ៊ុំលោកពូ???? លុះព្រឹកឡើងម៉ោងជិត ៥ ក៏បានបន្តដំណើរឆ្ពោះទៅខ្នងផ្សាដែលជាគោលដៅ ។
ធ្វើដំណើរពេលព្រឹកព្រលឹមស្រាងៗ ងងឹត និង រងារ តែហាណានៅតែមានអារម្មណ៍សប្បាយ??ពួកយើងបានទៅដល់ខ្នងកាំភ្លើងម៉ោង ៦ អង្គុយលេងថតរូប?? រួចធ្វើដំណើរបន្តដល់ #ខ្នងផ្សា ម៉ោង ៧» ៕
រូបភាព និងអត្ថបទ៖ Adventure Cafe-អែតវែនឆ័រកាហ្វេ