Flagship ដ៏ស័ក្តិសមនឹងយុវវ័យ ទីបំផុតបានមកដល់ហើយ realme X50 Pro Dual 5G នឹងមកដល់កម្ពុជាជាផ្លូវការឆាប់ៗនេះ
ក្រោយពីមានការពិភាក្សារលើប្រធានបទ 5G កាលពីឆ្នាំ ២០១៨ មក ប្រតិបត្តិករធំៗនៅជុំវិញពិភពលោកសុទ្ធតែកំពុងតែមានការមមាញឹកទៅលើការរៀបចំទីផ្សារ 5G របស់ខ្លួន ហើយអ្វីដែលមកជាមួយនោះគឺការប្រកួតប្រជែងទីផ្សារ 5G នៃក្រុមហ៊ុនស្មាតហ្វូនធំៗ ។
ក្នុងនាមជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតនោះ realme ក៏មិនខុសគ្នានោះដែរ កាលពីដើមឆ្នាំនេះ realme បានប្រកាសថាស្មាតហ្វូនដែលបានដាក់លក់នៅក្នុងប្រទេសចិននៅក្នុងឆ្នាំ ២០២០ នេះ គឺសុទ្ធតែជាស្មាតហ្វូនដែលមានបច្ចេកវិទ្យាប្រព័ន្ធ 5G ។ ហើយទំនុកចិត្តនៃប្រព័ន្ធ 5G របស់ realme គឺបានមកពីកម្លាំងបច្ចេកវិទ្យាពិត “ហ៊ានឆ្ពោះទៅមុខ” ។ កន្លងមក realme បានរក្សាកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយខ្សែរសង្វាក់ផ្គត់ផ្គង់ ប្រតិបត្តិករនិងក្រុមហ៊ុនអ៊ីនធើណេត realme នឹងក្លាយជាម៉ាកទូរស័ព្ទដំបូងគេដែលគាំទ្រជាមួយទម្រង់ Dual 5G ក្នុងជួរតម្លៃជាច្រើន ។ រីឯនៅក្នុងទីផ្សារក្រៅប្រទេសក៏មិនខុសគ្នាដែរ ថ្មីៗនេះ realme បានប្រកាសជាផ្លូវការថា ស្មាតហ្វូន 5G ដែលមានមានការប្រកួតប្រជែងខ្លាំងបំផុតរបស់ realme គឺ X50 Pro បានជិតមកដល់ទីផ្សារប្រទេសកម្ពុជាហើយ ។
តើស្មាតហ្វូន Flagship នៅក្នុងឆ្នាំ ២០២០ ចាំបាច់ត្រូវមានបំពាក់អ្វីខ្លះ? នោះគឺប្រាកដជាបន្ទះឈីប snapdragon 865 5G អេក្រង់ refresh rate កម្រិតខ្ពស់ កាមេរ៉ាមុខទម្លុះអេក្រង់ជាដើម ។ ហើយម៉ូឌែលដែល realme ដាក់ប្រកាសលើកនេះគឺមិនត្រឹមតែបំពាក់នូវបន្ទះឈីប snapdragon 865 នោះទេ ដែលតេស្តពិន្ទុនៅលើ Antutu ទទួលបានដល់ទៅជាង ៦០ ម៉ឺនពិន្ទុ កម្រិត refresh rate ខ្ពស់ 90Hz រួមជាមួយនឹងអេក្រង់ Sumsung Super AMOLED ស្របពេលជាមួយគ្នានេះនៅមានបំពាក់នូវការសាកថ្មល្បឿនលឿន 65W Flash Charge ។ តម្រូវការលេងហ្គេម រយៈពេល ១ ម៉ោង សាកតែ ៣ នាទីគឺគ្រប់គ្រាន់ហើយ ។
ជាមួយគ្នានេះដែរ ទំហំនៃឡែនទម្លុះអេក្រង់របស់ realme X50 Pro មានទំហំតូច រួមជាមួយនឹងស៊ុមដែលនៅជុំវិញ ធ្វើអោយសមាមាត្រអេក្រង់របស់ម៉ាសុីនទាំងមូលត្រូវបានកើនឡើងដល់ 92% ។ ដូចនេះ យើងអាចមើលឃើញតាមរយៈរូបភាពថា ការដាក់រូបផ្ទាំងរូបភាពទូរស័ព្ទកាន់តែមានភាពពេញលេញ ផ្ទៃជុំវិញគឺសឹងតែមើលមិនឃើញគែមពណ៌ខ្មៅ ក្រលែកមួយភ្លែតគឺឃើញតែផ្ទៃអេក្រង់ ហើយសម្រាប់ការប្រើ realme X50 Pro មើលភាពយន្ត និង លេងហ្គេមគឺទទួលបានចក្ខុវិស័យកាន់តែទូលាយជាងមុននិងទទួលបានកំរិតបទពិសោធន៍ មើលឃើញកាន់តែខ្ពស់ ។
សរុបសេចក្តីមក realme X50 Pro មានបំពាក់នូវ Snapdragon 865 អេក្រង់កំរិត refresh rate 90Hz និង ការសាកថ្មល្បឿនលឿន 65W SuperDart Flash Charge ដែលជាចំនុចពិសេសនៃទូរស័ព្ទ ហើយបើដាក់ប្រៀបនឹងម៉ូឌែលដែលមានកំរិតប្រហែលគ្នានោះគឺមានការប្រកួតប្រជែងមិនតូចនោះទេ នៅពេលដែលចូលមកដល់ប្រទេសកម្ពុជាមិនដល់មួយឆ្នាំផងក៏បានផ្តល់ជូនដល់អតិថិជននូវផលិតផល Flagship ដែលមានគុណភាពល្អ ដូច្នេះ យើងអាចមើលឃើញថា realme មានការប្តេជ្ញាយ៉ាងម៉ោះមុតក្នុងការវាយលុកក្នុងទីផ្សារប្រទេសកម្ពុជា ។
បើតាមព័ត៌មានអោយដឹងថា ការដាក់ប្រកាស realme X50 Pro លើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ខែកក្កដា តាមរយៈ Online សូមរង់ចាំតាមដាននូវ ម៉ូឌែល 5G ដំបូងរបស់ realme ដែលនឹងដាក់លក់ក្នុងប្រទេសកម្ពុជាទាំងអស់គ្នា ៕