តារាស្រីថៃល្បីៗ ១០ ដួង ចូលចិត្តថតរូបជាមួយរុក្ខជាតិ តែស្ទីលថតគ្មានជាន់គ្នាសោះ
ការរីករាតត្បាតជាសកលនៃវីរុសកូវីដ ១៩ បានធ្វើឱ្យសិល្បករ-ការិនីថៃល្បីៗ សម្រាកនៅតែផ្ទះ ដោយកម្មវិធីសកម្សាន្ត ឬព្រឹត្តិការណ៍សិល្បៈផ្សេងៗមួយចំនួនធំត្រូវបានផ្អាក សូម្បីតែការថតកុនក៏ត្រូវពន្យាពេលដែរ ។
ឆ្លៀតពេលនៅផ្ទះមិនទៅណា តារាស្រីថៃជួរមុខល្បីៗជាច្រើនដួងរួមមាន យ៉ាយ៉ា, ប៊េឡា រ៉ានី, ម៉ៃ ដាវីកា និង តារាស្រីល្បីៗជាច្រើនដួងទៀត ស្រាប់តែនាំគ្នាទិញកូនឈើតូចៗដាក់ផើងនៅផ្ទះទុកគ្រាន់ស្រោចទឹករាល់ថ្ងៃ លើសពីនេះតារាស្រីជួរមុខទាំងនោះ ក៏នាំគ្នាផ្អើលថតរូបបង្ហាញក្ដីសុខជាមួយដើមឈើបង្ហោះលើបណ្ដាញសង្គម IG បង្ហាញស្ទីលរៀងៗខ្លួនគ្មានជាន់គ្នាសោះ ។ ទស្សនារូបថតតារាស្រីល្បីៗ ជាមួយស្ទីលប្លែកគ្នា ៖