គាស់ឈ្នះ! គាស់ឈ្នះ! ឈ្នះច្រើនហ្ម៎ង ពីស្រាបៀរ អង្គរ!
រាប់ត្រួសៗ គិតត្រឹមខែមិថុនា ឆ្នាំ 2020 អ្នកឈ្នះរង្វាន់ពីកម្មវិធី ជល់ម៉ោ ឈ្នះម៉ោ របស់ស្រាបៀរ អង្គរ បានកើនឡើងជាបន្តបន្ទាប់ ។ ក្នុងនោះមានអ្នកឈ្នះរង្វាន់ទូរស័ព្ទ iPhone 11 Pro Max មានចំនួន 40 នាក់ អ្នកឈ្នះទឹកប្រាក់ 5,000,000 រៀល មានចំនួន 23 នាក់ ហើយអ្នកឈ្នះរង្វាន់មាសសុទ្ធមានចំនួន 2 នាក់ ។ បើអ្នកឈ្នះរង្វាន់ជាស្រាបៀរ អង្គរ មិនបាច់និយាយទេ ច្រើននាក់មែនទែន ។ អស្ចារ្យ មហាអស្ចារ្យ និង សប្បាយឈ្នះរង្វាន់ ពីកម្មវិធីគាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ ហើយឈ្នះរង្វាន់ដ៏អស្ចារ្យ!
ចាំមើល អតិថិជនមហាសំណាងរូបណា នឹងក្លាយជាម្ចាស់រង្វាន់ធំរថយន្តទំនើប BMW 730 Li Pure Excellence ពីស្រាបៀរ អង្គរ! អ៊ីចឹង ចាំអ៊ុតមើលជាមួយគ្នាណា ហើយបន្តរីករាយពិសា ស្រាបៀរ អង្គរ! ស្រាបៀរ អង្គរ នៅមានរង្វាន់ជាច្រើនទៀត ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននៅក្នុងកម្មវិធី គាស់ក្រវិលកំប៉ុងស្រាបៀរ អង្គរ ហើយឈ្នះរង្វាន់ដ៏អស្ចារ្យ ។
រង្វាន់មហាសាលទាំងនោះរួមមានរថយន្ត ទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាសសុទ្ធ 1 គីឡូ ទឹកប្រាក់ 1,000,000 រៀល 5,000,000 រៀល និងរង្វាន់ស្រាបៀរ អង្គរ ជាច្រើនកំប៉ុងក្នុងមួយកេស ។
សូមបញ្ជាក់ថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង 28 ឆ្នាំដ៏មហស្ចារ្យ ដែលស្រាបៀរ អង្គរ ផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះនៅទូទាំងប្រទេសកម្ពុជាតាមរយៈមហាយុទ្ធនាការ ជល់ម៉ោ ឈ្នះម៉ោ របស់ខ្លួន។ ដូច្នេះ កុំបណ្តាយឱកាសឈ្នះរង្វាន់នេះកន្លងហួស! ស្រាបៀរ អង្គរ ចង់ឲ្យអ្នកចូលរួមកម្មវិធី ”ជល់ម៉ោ ឈ្នះម៉ោ” ឬ “រីករាយជាមួយគ្នា ហើយឈ្នះរង្វាន់ជាមួយគ្នា”!
តោះកនយើង ពិសាស្រាបៀរ អង្គរ រសជាតិក៏ឈ្ងុយឆ្ងាញ់ រូបរាងក៏ស៊ីវីល័យ ហើយរីករាយជាមួយកម្មវិធី ជល់ម៉ោ ឈ្នះម៉ោ របស់ស្រាបៀរ អង្គរ! គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើន ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ សំណាងល្អណាប្រូប្រូសំណព្វចិត្ត។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ