មជ្ឈមណ្ឌលជួលជុលរថយន្ត Ford សាខាទួលសង្កែ ចាប់បើកដំណើរការហើយ!
កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មជ្ឈមណ្ឌលជួសជុលរថយន្ត Ford នេះ សាងសង់ឡើងលើផ្ទៃដីទំហំ ៥,៥០០ ម៉ែត្រការ៉េ ដែលមានប៉ុងសំរាប់ជួសជុលរថយន្តចំនួន ២០ ប៉ុងសំរាប់ត្រួតពិនិត្យរថយន្តទូទៅចំនួ ន៣ ប៉ុងសំរាប់ថ្លឹងចង្កូត និង កង់រថយន្តដោយប្រព័ន្ធកុំព្យូទ័រចំនួន ១ សម្ភារៈបរិក្ខារ និង ឧបករណ៍ជួសជុលរថយន្តត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់ Ford ព្រមទាំងបុគ្គលិកផ្នែកជួសជុល និង សេវាកម្មប្រមាណជាង ៣០ នាក់ ។ ពិសេសជាងនេះទៅទៀត ជាងជួលជុលរថយន្តទាំងអស់សុទ្ធសឹងតែមានជំនាញច្បាស់លាស់ និង ទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរោចក្រ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនួលខុសត្រូវ និង ទំនុកចិត្តជូនដល់អតិថិជន ។
មជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែនេះ បើកបម្រើសេវាកម្មចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដែលមានបម្រើសេវាកម្មដូចជា ត្រួតពិនិត្យនិងថែទាំរថយន្ត ប្តូរប្រេងម៉ាស៊ីន ជួសជុលរថយន្ត និង សេវាកម្មគ្រឿងបន្លាស់ជាដើម ។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា «មជ្ឈមណ្ឌលជួសជុលរថយន្តFord សាខាទួលសង្កែនេះ គឺជាសាខាទី ៤ ដែលសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ក៏ដូចជាអត្រាកំណើននៃការប្រើប្រាស់រថយន្ត Ford និង បំពេញនូវសេចក្តីត្រូវការរបស់អតិថិជន ជាពិសេសក្នុងគោលបំណងពង្រីកនូវសេវាកម្មរថយន្តFord ឲ្យកាន់តែគៀកនឹងអតិថិជន» ។