សូមប្អូនៗសិស្សានុសិស្សប្រាប់ប៉ាម៉ាក់ផង ក្រសួងផ្ដាំឱ្យមាតាបិតា អនុវត្ត ៦ ចំណុចនេះពេលរៀននៅផ្ទះ
នៅថ្ងៃទី ៨ មិថុនា ២០២០ នេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់កម្មវិធីអក្ខរកម្ម និងកម្មវិធីសមមូលបខមសិក្សាក្រៅប្រព័ន្ធ ។ នៅត្រង់ចំណុចទី ៦ នៃសេចក្ដីណែនាំនេះក្រសួងអប់រំ បានបញ្ជាក់អំពីកាតព្វកិច្ចអាណាព្យបាល មាតា បិតា សិស្ស ដែលត្រូវអនុវត្តនូវចំណុចមួយចំនួនដូចខាងក្រោមនេះ ៖
- ពិភាក្សា និងសហការជាមួយមាតាបិតា អ្នកអាណាព្យាបាល និងអ្នករៀនក្នុងកម្មមវិធីជាមួយគ្នា ដើម្បីបង្កលក្ខណៈងាយស្រួលរៀនរបស់ខ្លួនបានរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច ដោយប្រសិទ្ធភាព ។
- ពិនិត្យលទ្ធភាពរៀបចំឧបករណ៍ (កុំព្យូទ័រ អាយផេត ទូរសព្ទស្មាតហ្វូន) សម្រាប់ការសិក្សាពីចម្ងាយ និង ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិ
- ណែនាំ និងរំលឹកអំពីពេលវេលា ឬកាលវិភាគដែលត្រូវចូលរួម ការសិក្សាពីចម្ងាយ
- ជួយលើកទឹកចិត្ត និងពន្យល់បន្ថែមដល់អ្នករៀនដែលសមាជិកគ្រួសាររបស់ខ្លួនពេលកំពុងទទួលការសិក្សាពីចម្ងាយ
- ផ្ដល់ព័ត៌មាន ឬស្នើសុំជំនួយពន្យល់បន្ថែមដល់សមាជិកគ្រួសាររបស់ខ្លួនតាមកម្មវិធីអក្ខរកម្ម និងកម្មវិធីសមមមូលបឋមសិក្សក្រៅប្រព័ន្
- ជួយអប់រំ និងណែនាំដល់អ្នករៀនដែលជាសមាជិកគ្រួសាររបស់ខ្លួនរបស់ខ្លួន អំពីកន្លែងដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ ១៩ ថែរក្សាសុខភាព អនាម័យ លាងសម្អាតនឹងសាប៊ូឱ្យបានញឹកញាប់ និងអនុវត្តតាមការណែនាំ ៕