ពេលសម្រាលកូន តើស្រ្តីគួរអនុញ្ញាតិឱ្យពិសាអ្វីខ្លះ ?
ស្ត្រីនៅក្នុងពេលសម្រាលកូន ជាទូទៅមិនត្រូវបានអនុញ្ញាតឱ្យបរិភោគ ឬផឹកអ្វីស្រេចតែចិត្តនោះទេ ប៉ុន្តែអាចត្រឹមតែពិសាដុំទឹកកកមួយដុំតែប៉ុណ្ណោះ ។ ប៉ុន្តែតាមការស្រាវជ្រាវថ្មីបានបង្ហាញថាការកំណត់ដំបូន្មានតឹងរឹងបែបនេះ វាក៏មិនមានអ្វីប្រសើរនោះដែរ ព្រោះថាបើគេផ្តល់ និង អនុញ្ញាតិអ្វីឱ្យស្ត្រីពិសាអ្វីដូចជាទឹក ឬ នំក៏មិនបង្កគ្រោះថ្នាក់អ្វីនោះដែរ ។
យោងតាមការសិក្សានៅប្រទេសអាមេរិក ដោយក្រុមអ្នកស្រាវជ្រាវបានវិភាគលើកំណត់ត្រាវេជ្ជសាស្ត្ររបស់ស្ត្រីជិត ២៨០០ នាក់ ក្នុងពេលសម្រាលកូននៅតាមមន្ទីរពេទ្យចាប់ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១២ បានរកឃើញថាវាមិនមានបញ្ហាអ្វីប៉ះពាល់នោះឡើយ ។
ការស្រាវជ្រាវនេះក៏បានសិក្សាបន្ថែមទៅលើការស្រាវជ្រាវពីមុនៗផងដែរ ដែលពីមុនបង្ហាញថាការរឹតបន្តឹងលើការញ៉ាំ និង ការផឹកទឹកក្នុងពេលសម្រាលកូនគឺក្នុងគោលបំណងដើម្បីសុវត្ថិភាព ។ បច្ចុប្បន្ននេះគ្រូពេទ្យឯកទេសមួយចំនួននៅតែអនុវត្តដដែលចំពោះការរឹតបន្តឹងនៃការទទួលទានរបស់ស្ត្រីនៅពេលសម្រាល ៕ សុផល (ប្រភព៖ sciencedaily.com)