តារាប្រុស Mike នៅតែផ្ទះគេចពីកូវីដ-១៩ ក៏នៅតែធ្វើឱ្យនារីឈ្លក់វង្វេងបាន
តារាសម្តែងមានឈ្មោះល្បី Mike Phattharadech បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបភាពទាក់ទាញជាច្រើនសន្លឹកបង្ហាញសកម្មភាពយ៉ាងសាមញ្ញនៅក្នុងផ្ទះ ។
ទោះបីថាក្នុងស្ថានភាពដែលតារាសម្តែង Mike Phattharadech កំពុងស្នាក់នៅក្នុងផ្ទះគេចពីមេរោគឆ្លងកូវីដ-១៩ ដែលកំពុងវាយប្រហារក្នុងប្រទេថៃនោះក្តី ប៉ុន្តែតារាប្រុសរូបនេះនៅតែអាចទាក់ទាញបានប្រជាប្រិយភាព និង ការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្ររបស់លោកបានដដែល តាមរយៈការបង្ហោះរូបស្តែងពីសកម្មភាពហាត់ប្រាណបញ្ចេញសាច់ដុំយ៉ាងហាប់ណែនរបស់លោកទៅក្នុងបណ្តាញសង្គម IG ដែលធ្វើឱ្យអ្នកគាំទ្រនារីៗលួចក្នាញ់មិនស្ទើរ ។
ស្របគ្នានឹងការបង្ហោះរូបយ៉ាងស៊ីអារម្មណ៍ពីសំណាក់តារាសម្តែងប្រុស Mike Phattharadech គេកត់សម្គាល់ឃើញមានតារាស្រីឈ្មោះ Pooklook បានចូលខមិនលេងសើច និង និយាយពាក្យ Good Morning ទៅកាន់តារាប្រុសរូបនេះទៀតផង ៕