រមណីយដ្ឋានកោះស្នេហ៍ ឡុង ប៉ិច មានកន្លែងកម្សាន្ដ និងទេសភាពស្អាតប្លែក
កោះកុងជាខេត្តដែនសមុទ្រមួយ ដែលសម្បូរទៅដោយព្រៃកោងកាង មានទេសភាពយ៉ាងស្រស់ស្អាត ជាកន្លែងសម្រាកលម្ហែកាយ ដ៏ពេញនិយមរបស់ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។ កោះស្នេហ៍ ឡុង ប៉ិច ជារមណីយដ្ឋានទេសចរណ៍ដ៏ប្រណិតមួយ ដែលមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារតែនៅទីនោះ មានការរៀបចំប្លែកខុសពីគេ ។
រមណីយដ្ឋានទេសចរណ៍ កោះស្នេហ៍ ឡុង ប៉ិច ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានសមុទ្រ ព្រៃកោងកាង និង កោះជាច្រើន ដែលទាក់ទាញអារម្មណ៍ភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្តនៅទីនោះ ជាពិសេសសម្រាប់អ្នកចូលចិត្ដដើរលេង ដូចជាគូរសង្សារជាដើម ។ នៅទីនោះមានកន្លែងកម្សាន្ដដ៏ស្រស់ស្អាត និង ជាទីកន្លែងសម្រាប់ទាក់ទាញ ដល់គូរសង្សារ និង អ្នកដែលចូលចិត្តទេសភាពបែបធម្មជាតិ ។
រមណីយដ្ឋាន កោះស្នេហ៍ ឡុង ប៉ិច បង្កើតឡើង ដោយរចនាផ្ទះឈើលាយថ្មដ៏ស្រស់ស្អាត និង ពិតជាគួរឱ្យទាក់ទាញនៅលើឆ្នេរខ្សាច់ បូករួមទាំងមានការជិះទូកកម្សាន្ដនៅលើដៃព្រែក ជាមួយនឹងទេសភាព ព្រៃឈើ និង ថ្ងៃរៀបលិចដ៏ស្រស់ស្អាតក្មានពីរ ៕