អស្ចារ្យណាស់! វិថីដ៏សំខាន់មួយនៅប្រទេសបង់ក្លាដែស បានប្រសិទ្ធនាមជា “វិថីនរោត្ដមសីហនុ”
ព្រះបរមនាមដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រសិទ្ធនាមលើដងវិថីដ៏សំខាន់មួយ ក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស ដែលត្រូវបានប្រារព្ធពិធីប្រសិទ្ធនាមជា “King Norodom Sihanouk Road” កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ។
មុនដំបូងវិធីមួយខ្សែនេះមានឈ្មោះថា “Park Road” ដែលស្ថិតនៅតំបន់ការទូត Baridhara នៃទីក្រុង ដាក្កា ដោយត្រូវប្រសិទ្ធនាមមកជា “King Norodom Sihanouk Road” ដើម្បីជាការបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង ២ ។ ជាមួយគ្នានោះដែរ វិថីឈ្មោះ “Bangabandhu Sheikh Mujibur Rahman Road” របស់បង់ក្លាដែសក៏នឹងមានវត្តមាននៅក្នុងទីក្រុងភ្នំពេញនៅខែមេសាខាងមុខនេះ ។
សូមបញ្ជាក់ថា ដូចគ្នាជាមូលហេតុដែលប្រទេសទាំង ២បានផ្លាស់ប្តូរឈ្មោះវិថីជាមួយគ្នាក៏ដោយសារទំនាក់ទំនងដ៏ស្អិតរមួតរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និង ព្រះបិតាឯករាជ្យជាតិដូចគ្នារបស់បង់ក្លាដែសគឺ សម្តេច Bangabandhu Sheikh Mujibur Rahman ដែលបានមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា និងធ្វើការផ្តួចផ្តើមប្រសិទ្ធនាមវិថីនេះតាំងពីឆ្នាំ ២០០១ មកម្ល៉េះ ៕
ប្រភព៖ Dhaka Tribune