ក្រសួងទេសចរណ៍ គ្រោងដាក់បញ្ចូលតំបន់អភិវឌ្ឍន៍កសិទេចរណ៍ម៉ុង ឫទ្ធីសែនជ័យ ទៅក្នុងតំបន់ទេសចរណ៍ពិសិដ្ឋ
នៅពេលខាងមុខនេះ តំបន់អភិវឌ្ឍន៍កសិទេចរណ៍ម៉ុង ឫទ្ធីសែនជ័យនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ នៅទីនោះ ក្រៅពីមានទេសភាពបែបធម្មជាតិហើយ គឺនៅមានប្រភេទសត្វកម្រៗជាច្រើនប្រភេទ ត្រូវបានចិញ្ចឹម និង ដាក់តាំងបង្ហាញជូនភ្ញៀវទេសចរទៅទស្សនាកម្សាន្តនៅទីនោះ ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏កំពុងធ្វើការសិក្សាដើម្បីដាក់បញ្ចូល តំបន់អភិវឌ្ឍន៍កសិទេចរណ៍ម៉ុង ឫទ្ធីសែនជ័យឱ្យទៅជាតំបន់ទេសចរណ៍ដ៏ពិសិដ្ឋមួយ ។
ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះរូបភាព និង សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា មន្ត្រីមកពីក្រសួងទេសចរណ៍មកសិក្សានៅតំបន់អភិវឌ្ឍន៍កសិទេចរណ៍ម៉ុង ឫទ្ធីសែនជ័យ ចង់ដាក់បញ្ចូលតំបន់អភិវឌ្ឍន៍កសិទេសចរណ៍នេះ ទៅក្នុងតំបន់ទេសចរណ៍ដ៏ពិសិដ្ឋមួយ ។
នៅតំបន់អភិវឌ្ឍន៍កសិទេចរណ៍ម៉ុង ឫទ្ធីសែនជ័យនេះ មានទេសភាព និង មានលក្ខណៈអំណោយផលយ៉ាងខ្លាំង លើវិស័យទេសចរណ៍ ព្រោះនៅទីនោះមានទេសភាពបែបធម្មជាតិ នៅក្បែរតំបន់ជើងភ្នំ ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕