ហាមលួច Crush! អន្ទិត កក្កដា សុភ័ណ្ឌ បង្ហាញម៉ូដសក់ថ្មី ផ្អើលអ៊ីនធឺណេត
ថ្មីៗនេះ អន្ទិត កក្ដដា សុភ័ណ្ឌ បានបង្ហោះរូបថតថ្មី ២ សន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ នាំគ្នាបញ្ចេញយោបល់ ចែករំលែកតៗគ្នាព្រោងព្រាត ។
នៅក្នុងរូបថតនោះ គេឃើញអន្ទិតសាច់សខ្ចីម៉ដ្ឋរលោងដូចមនុស្សស្រីរូបនេះ បានបង្ហាញស្ទីលម៉ូដសក់ពុះកណ្ដាល អង្គុយដាក់ដៃប្រណមលើភ្លៅយ៉ាងសុភាពខ្លាំងបំផុត ។ ក្រៅពីចាប់អារម្មណ៍ទៅលើកាយវិការយ៉ាងសុភាពទន់ភ្លន់ សមសួន អន្ទិត កក្ដដា សុភ័ណ្ឌ ថែមទាំងព្រលយពាក្យលេងសើចមួយឃ្លាធ្វើឱ្យមហាជនចូល Comment លេបខាយបែបលេងសើចត្រឡប់ទៅវិញព្រាត ។
ប្រយោគមួយឃ្លារបស់អន្ទិត កក្ដដា សុភ័ណ្ឌ មានខ្លឹមសារថា «ថ្ងៃនេះឃើញខ្ញុំស្អាតអ៊ីចឹង ហាមមកលួច Crush ខ្ញុំណា» ។ ចុះប្រិយមិត្តវិញ យល់ឃើញបែបណាចំពោះស្ទីលម៉ូដសក់ថ្មីរបស់អន្ទិតរូបនេះ ?