realme នឹងចាប់បើកដំណើរការមជ្ឈមណ្ឌលសេវាកម្មអតិថិជន ចាប់ពីថ្ងៃទី ១៦ ខែកុម្ភៈនេះតទៅ
ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ មជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយរបស់ realme ក្នុងប្រទេសកម្ពុជានឹងចាប់បើកដំណើរការនៅផ្សារទំនើប Aeon 1 ភ្នំពេញ ។
realme គឺជាម៉ាកបចេ្ជកវិទ្យាដែលមានអាយុកាលវ័យក្មេង។ ចាប់តាំងពីពេលបង្កើតមកពេលនេះ realme បាននាំនូវភាពភ្ញាក់ផ្អើលជាច្រើនដល់អ្នកទាំងអស់គ្នា ដោយត្រឹមតែរយៈពេល ២ ឆ្នាំប៉ុណ្ណោះ realme ក៏បានជាប់ក្នុងចំណាត់ថ្នាក់លេខ ៧ ទូទាំងពិភពលោក ។ជាពិសេសនៅក្នុងប្រទេសឥណ្ឌា និងហ្វីលីពីនដោយទទួលបាននូវចំណាត់ថ្នាក់លេខ ៣ និង លេខ ៤ នៅក្នុងទីផ្សារ ។
ចំណែកឯមជ្ឈមណ្ឌលសេវាកម្មអតិថិជនដែលចាប់បើកនៅផ្សារទំនើបAeonភ្នំពេញនេះ មិនត្រឹមតែបើកឡើងសម្រាប់អោយសាកល្បងប្រើប្រាស់និងដាក់លក់នោះទេ។ក្នុងនាមជាម៉ាកបចេ្ចកវិទ្យាដែលផ្តោតទៅលើការរស់នៅរបស់យុវវ័យ realme នឹងនាំយកមកនូវផលិតផល loT ផ្សេងៗទៀតដល់អ្នកទាំងអស់គ្នាសាកល្បង រួមមានកាសត្រចៀក TWS ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំផងដែរ។
ក្រុមការងារ realme បានប្រាប់អោយដឹងថា “ចាប់តាំងពី realme បានចូលមកដល់ប្រទេសកម្ពុជាមក បានមានអតិថិជនជាច្រើននៅក្នុងបណ្តាញសង្គម បានសួរថាតើនៅទីណាអាចធ្វើការសាកល្បងប្រើប្រាស់និងទិញទូរស័ព្ទ realme បាន? ហើយដើម្បីដោះស្រាយនូវចម្ងល់និងបំពេញតម្រូវការរបស់អតិថិជនទាំងអស់ realme ក៏បានខិតខំបង្កើតឡើងនូវមជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយនៅប្រទេសកម្ពុជា ”។
ក្រៅពីនេះទៅទៀត មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ថែមទាំងមានសេវាកម្មក្រោយពេលទិញដែលធ្វើឡើងសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហារបស់អ្នកទាំងអស់គ្នា។
ជាមួយគ្នានេះដែរ ក្រៅពីបទពិសោធន៍នៃផលិតផលមានគុណភាពល្អដែលបានផ្តល់អោយអតិថិជន realme សង្ឃឹមថានឹងអាចនាំមកនូវសេវាកម្មក្រោយពេលទិញដែលអាចដោះស្រាយនូវរាល់បញ្ហាអ្នកទាំងអស់គ្នា។
ក្រោយពេល realme បានចូលមកដល់ប្រទេសកម្ពុជា realme បានមានសកម្មភាពជាច្រើន ដោយត្រឹមតែរយៈពេល ៤ខែប៉ុណ្ណោះ មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ក៏បានដាក់បើកដំណើរការជាផ្លូវការ បើប្រៀបនឹងម៉ាកទូរសព្ទ័ដទៃទៀតដែលមាននៅក្នុងប្រទេសកម្ពជា realme គឺជាម៉ាកបចេ្ចកវិទ្យាដែលបានដាក់បើកមជ្ឈមណ្ឌលសេវាកម្មអតិថិជនលឿនជាងគេ ។នេះបង្ហាញអោយឃើញថាrealmeបានមានចិត្តមោះមុតក្នុងការរីកចម្រើននៅក្នុងទីផ្សារប្រទេសកម្ពុជាវ។ សូមទន្ទឹមរង់ចាំទាំងអស់គ្នាថានឹងមានអ្វីកើតឡើងបន្តទៀតជាមួយ realme ។
ពត៍មានលំអិតនៃការបើកសម្ភោធ:
ពេលវេលា:ម៉ោង៩ព្រឹក ថ្ងៃទី ១៦ ខែកុម្ ភៈឆ្នាំ ២០២០
ទីតាំង:ក្នុងផ្សារទំនើបAeon1 (ជាន់ទី1) រាជធានីភ្នំពេញ
ម៉ោងធ្វើការេពីម៉ោង ០៩ ព្រឹកដល់ម៉ោង ០៩ យប់ ចាប់ដំណើរការផ្លូវការពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ ។
លឺថានៅថ្ងៃបើកសម្ភោធ realme បានត្រៀមនូវកាដូអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកទាំងអស់គ្នាទៀតផង កុំភ្លេចចូលរូមទាំងអស់គ្នាណា ៕