ពិតជាល្អមែន! អ្នកឯកទេសពី Acnes ទៅពិនិត្យស្បែកមុខឱ្យនិស្សិត Free Free ដល់សាកលវិទ្យាល័យ
ពិតជាពិសេសណាស់នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះអ្នកឯកទេសខាងស្បែកមុខពី Acnes បានចុះទៅពិនិត្យស្បែកមុខដល់និស្សិតដោយឥតគិតថ្លៃនៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង ។ ដោយឡែកនៅថ្ងៃទី ១១ ស្អែកនេះក្រុមការងារនឹងបន្តចុះទៅដល់វិទ្យាស្ថានវ៉ាន់ដាគណនេយ្យជាបន្តទៀត។
ក្រោមបរិយាកាសដ៏រីករាយនិស្សិតទាំងប្រុស ទាំងស្រី បានបង្ហាញនូវទឹកមុខញញឹមប្រិមប្រិយទទួលយកនូវសេវាកម្មពិនិត្យស្បែកមុខយ៉ាងយកចិត្តទុកដាក់ពីអ្នកឯកទេសដ៏ពិតប្រាកដ ។ អ្នកឯកទេសនៃផលិតផលថែរក្សាសម្រស់ Acnes បានធ្វើការពិនិត្យស្បែកមុខដោយឧបករណ៍ទំនើប ដើម្បីរកឱ្យឃើញថា តើស្បែកមុខរបស់ពួកគាត់មានបញ្ហាអ្វីដែរ? ជាប្រភេទមុខស្ងួត មុខខ្លាញ់ មុខមុន ឬមានស្នាមអុជខ្មៅ? បន្ទាប់ពីធ្វើការពិនិត្យជូនរួចរាល់អ្នកឯកទេសនឹងធ្វើការណែនាំអំពីវិធីថែរក្សាសម្រស់ឱ្យបានត្រឹមត្រូវ និងគួរតែប្រើផលិតផលមួយណារបស់ Acnes ដែលស័ក្ដិសមទៅនឹងស្បែកមុខរបស់ពួកគាត់ ។
កាន់តែពិសេសនោះមិនមែនគ្រាន់តែពិនិត្យស្បែកមុខដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែ Acnes មានការបញ្ចុះតម្លៃជាពិសេសជូនដល់និស្សិតទៀតផង ។ រាល់ការទិញគ្រប់ផលិតផលរបស់ Acnes នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ២០% ហើយប្រសិនបើនិស្សិតទិញអស់ចាប់ពី ៨ដុល្លារឡើងទៅនឹងទទួលបានកាដូអាវភ្លៀងដែលមានគុណភាពល្អយ៉ាងស្រស់ស្អាតមួយ ។ ក្រៅពីនេះក៏មានការលេងហ្គេមសប្បាយៗ ដោយគ្រាន់តែបង្ហោះរូបជាមួយផលិតផល Acnes នៅលើគណនីហ្វេសប៊ុកទទួលបានចំនួន Like ច្រើនជាងគេ នឹងទទួលបានផលិតផលថែរក្សាសម្រស់មួយពី Acnes ទៀតផង ។
Acnes ជាផលិតផលក្រុមហ៊ុន ROTHO របស់ប្រទេសជប៉ុន កំពុងមានការពេញនិយមជាខ្លាំងពីសំណាក់អតិថិជនស្ទើរតែគ្រប់វ័យ ។ Acnes ជាផលិតផលដែលជួយឱ្យស្បែកមុខលោកអ្នក មិនថាបុរស ឬនារី ឱ្យទទួលបាននូវភាពស្រស់ស្អាតបែបធម្មជាតិ ជួយព្យាបាលទៅលើបញ្ហាស្បែកមុខគ្រប់ប្រភេទ មិនថាមុខមុន មុខខ្លាញ់ មុខគ្មានសំណើម ស្នាមអុជខ្មៅជាដើម ។
ដូច្នេះកុំភ្លេចណា៎នៅថ្ងៃទី ១១ ខែកុម្ភៈ ស្អែកនេះមិនថាបងប្អូនសិស្ស និស្សិត ប្រុស ឬស្រី អាចទៅពិនិត្យស្បែកមុខដោយឥតគិតថ្លៃ និងចូលរួមលេងហ្គេមសប្បាយៗនៅវិទ្យាស្ថានវ៉ាន់ដាគណនេយ្យទាំងអស់គ្នា ៕