ក្រុមហ៊ុន Bangkok Airways និង Central Department Store បង្ហាញពីយុទ្ធនាការ «Fly, Meet, Shop» ដើម្បីដំណើរកម្សាន្តកាន់តែរីករាយ
ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព៍រណ៍ដែលចាប់ដៃគូជាមួយក្រុមហ៊ុន Bangkok Airways និង Central Department Store បានធ្វើការណែនាំអោយស្គាល់កម្មវិធីយុទ្ធនាការមួយ “Fly, Meet, Shop” ដែលមានន័យថា “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ”សំរាប់ប្រទេសមួយចំនួនក្នុងតំបន់ដូចជាង កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីសហការគ្នាចំពោះទីផ្សារនៃការធ្វើដំណើរកំសាន្ត ។
បង្កើតយុទ្ធនាការថ្មីមួយដែលកាន់តែប្រសើរជាងមុនដើម្បីអោយកាន់តែមានការជួបប្រជុំគ្នា និងផ្តល់ផលចំណេញពីការធ្វើដំណើរមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមមកកាន់ប្រទេសថៃ។នៅភ្នំពេញ ថ្ងៃនេះ ទី២០ ខែមករា ឆ្នាំ២០២០ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពិព័រណ៍ដែលដឹកនាំកញ្ញា Nooch Homrossukhon ជានាយក ។ ដែលការផ្តើមគំនិតអោយមានការប្រជុំ នៃនាយកដ្ឋាននេះជាមួយ និងលោកអគ្គនាយរងផ្នែកទីផ្សារ នៃក្រុមហ៊ុន Bangkok Airways គឺលោក Mr. Varong Israsena Na Ayudhaya និង កញ្ញា Tippamas Kaysee ជាអគ្គនាយករងទីផ្សារ និងទេសចរណ៏មកពីក្រុមហ៊ុន Central Department Store Limited Group (CDS) ។ បានធ្វើការណែនាំអោយស្គាល់កម្មវិធីយុទ្ធនាការមួយ “Fly, Meet, Shop” ដែលមានន័យថា “ធ្វើដំណើរតាមយន្តហោះ ជួបជុំគ្នា និងទិញទំនិញ” ដើម្បីជួយជំរុញអោយប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមធ្វើការសហការគ្នាចំពោះការធ្វើដំណើរកំសាន្តអញ្ជើញចូលរួមថ្ងៃក្នុងសន្និសិទការសែតនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
បង្កើតភាពជោគជ័យចំពោះ “Fly and Meet Double Bonus”and “Fly and Meet Double Bonus-Redefined” ដែលចាប់ផ្ត់ើមបង្កើតឡើងក្នុងឆ្នាំ ២០១៨ និង ២០១៩ ដែលទទួលបានជោគជ័យជាប់ៗគ្នា។ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពីពណ៌ដែលហៅកាត់ថា TCEB និង ក្រុមហ៊ុន Bangkok Airways បានប្រកាសបន្តពង្រីកយុទ្ធនានេះជាឆ្នាំទី៣ដែលដំណើរការជាមួយអត្ថប្រយោជន៏ថ្មីនិងប្រសើរជាងមុន ដែលបានអញ្ជើញដៃគូរយុទ្ធសាស្ត្រ Central Department Store (CDS) មកសហការជាមួយដើម្បីផ្តល់អភ័យឯកសិទ្ធិធ្វើការសហកាជាមួយអ្នកដមណើរ ស្ថិតក្រោមឈ្មោះថ្មីមួយទៀតថា “Fly, Meet, Shop” ដើម្បីធ្វើអោយយុទ្ធនាការនោះកាន់តែប្រសើរជាងមុនបន្ថែមលើអភ័យឯកសិទ្ធិក្នុងការដើរទិញទំនិញហើយទទួលបានផលចំណេញបន្ថែមពីប្រទេសដែលេជាដៃគូរទាំង៤ ។
កញ្ញា Nooch Homrossukhon ដែលជាអគ្គនាយកនៃការប្រជុំ និងផលកំរៃរបស់ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និង ការិយាល័យតាំងពីពណ៌ បានថ្លែងថាភាពជោគជ័យរបស់យុទ្ធនាការនេះកាលពី ២ ឆ្នាំកន្លងទៅបានផ្តល់នូវភាពរីកចំរើនយ៉ាងខ្លាំងចំពោះអ្នកដំណើរកំសាន្តមកពីប្រទេសទាំង៤ មកកាន់ប្រទេសយើង។ ដោយមានការជួបជុំចំនួន ៤៤ ដង និងផ្តល់កំរៃចំណេញដល់អនកចូលរួមដល់ទៅ ១០៥៤២ នាក់អញ្ញើយមកពីប្រទេស កម្ពូជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ទីផ្សារនេះមានការឧបត្ថមដោយ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពីពណ៌ក្នុងឆ្នាំ២០១៩ ។ យើងកត់សំគាល់ឃើញថាមានការកើនឡើង ១៩ ពីឆ្នាំ ២០១៨ ។
ដោយសារតែមានការរីកចំរើនខ្លាំងបែបនេះ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និង ការិយាល័យតាំងពិព៍រណ៍ និង ក្រមុមហ៊ុន Bangkok Airways មានបំណងបង្កើនប្រាក់ចំណេញអោយកាន់តែច្រើន និង ផ្តល់បទពីសោធដល់ប្រទេសដែលជាដៃគូរសហការចាប់តាំងពីពេលនេះ និង ទៅថ្ងៃអនាគតដោយការបង្កើតជាក្រុមការងារជាមួយនឹង Central Department Store ដើម្បីធ្វើអោយយុទ្ធនាការនេះកាន់តែកាន់តែមានអ្នកចូលរួមច្រើនឡើងៗ និង មានអភ័យឯកសិទ្ធិទិញទំនិញពីមជ្ឈមណ្ឌលនៅកន្លែងផ្សេងៗគ្នាបានផងដែរ ។ វាជាការពិតណាស់គឺយើងជាដៃកូរដែលចំណេញទាំងសងខាងដែលប្រទេសថៃអ្នកអ្នកផ្គត់ផ្គង់ទំនិញ និង ប្រទេសជាដៃគូរទាំង ៤ ជាអ្នកទិញ ។
ប្រទេសដែលជាដៃគូរមានក្តីសង្ឃឹមថាអាចជួយអោយសេដ្ឋកិច្ចរីកចំរើនពី ៦% ទៅ ៧% ហើយប្រទេសថៃឥឡូវនេះមានផលិតផលថ្មី ១១៥ ប្រភេទដែលជួយដល់សេដ្ឋកិច្ច ដែលដំណើរការ និងមានភាពទាក់ទាញនៅក្នុងតំបន់សេដ្ឋកិច្ច ៧ កន្លែង ក្នុងចំណោម ៥ ទីក្រុងសំខាន់ៗ ។ យើងជឿជាក់ថាផលិតផលទាំងអស់នេះអាចមានការពេញនិយម និង ផ្តលអត្ថប្រយោជន៏ដំណើរការពាណិជ្ជកម្មចំពោះប្រទេសជាដៃគូរទាំង៤ ។ នេះជាកាលើកឡើងបន្ថែមរបស់កញ្ញា Homrossukhon
លោក VarongIsrasena Na Ayudhay ដែលជា អគ្គនាយករង ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Bangkok Airways ជួសមុខអោយក្រុមហ៊ុន Bangkok Airways ខ្ញុំសូមថ្លែងអំណរគុណចំពោះ ការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពីពណ៌ដែលបានអនុញ្ញាតអោយពួកចូលរួមក្នុងយុទ្ធនាការនេះសំរាប់ឆ្នាំបន្តទៅទៀត ក្នុងនាមយើងខ្ញុំជាដៃគូរយុទ្ធសាស្ត្ររបស់ “Fly, Meet, Shop”សំរាប់ប្រទេសដែលជាដៃគូរសហកាទាំង៤។
ប្រទេសទាំង ៤ គឺជាធនធានទីផ្សារយ៉ាងសំខាន់ចំពោះក្រុមហ៊ុនអាកាសចរដោយផ្អែកលើការស្ថិតិរបស់ក្រុមហ៊ុន Bangkok Airways ដែលបានផ្តល់ជូនការទំនាក់ទំនងជើងហោះហើយដែលមានជំរើសច្រើនពីប្រទេស កម្ពុជា ឡាវ មីយ៉ានម៉ា និង វៀតណាមមកកាន់ប្រទេសថៃ ដែលអាចផ្តល់ជូននូវភាពបត់បែន និង ផាសុកភាពចំពោះអ្នកដំណើរដែលបានសហការជាមួយយើង ។ បន្ថែមជាងនេះទៅទៀតយើងមានផ្តលជូនសេវាកម្មគ្រប់យ៉ាងក្រោមពាក្យស្លោក“Asia’s Boutique Airline” យើងខ្ញុំជឿជាក់ថាសេវាកម្មរបស់យើងពិតជាសក្តិសមបំផុតចំពោះអ្នកដំណើររពាណិជ្ជកម្ម ។
កញ្ញា Tippamas Kaysee ជាអគ្គនាយករងផ្នែកទីផ្សារ និងទេសចរមកពីក្រុមហ៊ុន Central Department Store Limited បានមានប្រសាសន៏ថា នេះជាលើកតី១ហើយក្រុមហ៊ុនយើងខ្ញុំធ្វើការសហការជាមួយការប្រជុំសន្និបាតរបស់ប្រទេសថៃ និងការិយាល័យតាំងពីពណ៌ និងក្រុមហ៊ុន Bangkok Airways ។
ក្រុមហ៊ុនយើងខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដែលបានចូលរួមជាផ្នែកមួយនៃទីផ្សារនេះ ។ ការផ្តោតអារម្មណ៍នោះគឺ ប្រទេសដែលជាដៃគូរទាំង ៤ ដែល Central Department Store បានសំឡឹងឃើញពីភាពរីកចំរើន និង មានអតិថិជនធ្វើដំណើរមកពីតំបន់ទាំងនោះមកកាន់ហាងរបស់យើង ។ ក្នុងឆ្នាំ ២០១៩ ប្រទេសកម្ពុជាគឺជាឈរលើលំដាប់កំពូលក្នុងចំណោមប្រទេសដែលបានចុះឈ្មោះជាដៃគូរ មានកំណើនកើនឡើង ១០% បើធៀបនិងឆ្នាំ២០១៨ ។
បច្ចុប្បន្ននេះ Central Department Storeមាន ២៤ សាខានៅទូទាំងប្រទេសថៃ ដែលគ្រប់ដណ្តប់លើតំបន់ទិសដៅសំខាន់ដូចជា Bangkok, Phuket and ChiangMai ។ យើងមានម៉ាកសញ្ញា និង ផលិតផលខុសៗគ្នា ជាពិសេសម៉ាកល្បីដែលអតិថិជនពេញចិត្ត ពួកគេអាចសន្សំ coupons ដូរយកសាច់ប្រាក់នៅគ្រប់ទីកន្លែងនៃហាងរបស់ពួកយើង ។
ក្នុងឆ្នាំ ២០២០ យុទ្ធនាការ “Fly, Meet, Shop’នឹងផ្តល់ជូនភាពកាន់ងាយស្រួលចំពោះអ្នកដំណើរ និងអាចទទួលបានផលចំណេញផងដែរ ។ អត្ថប្រយោជន៍រួមទាំងថវិកា ការផ្តលជូននៅសេវាកម្មឆាប់រហ័យទាន់ចិត្តនៅឯប្រលានយន្តហោះសុវណ្ណភូមិ ដែលមានការសំដែងជូននូវសិល្បៈបែបវប្បធម៌ ការបញ្ចុះតំលៃ ១០% ពីក្រុមហ៊ុន Bangkok Airways នៅពេលទិញទំនិញក្នុងយន្តហោះ ។ ទិញ ៣០ សំបុត្រ ទទួលបានការថែមជូនសំបុត្រ ១ ដោយឥតគិតថ្លៃ ទទួលបានការរៀបចំកន្លែងអង្គុយមុនគេ អាចឡើងយន្តហោះមុនគេ ទទួលបានការងាររៀបចំឥវ៉ាន់លើងយន្តហោះមុនគេ និងផ្តល់ជូនបន្ថែមទំនន់ឥវ៉ាន ១០គីឡូថែមទៀតផង។ ចំពោះការដើរទិញទំនិញCentral Department Storeផ្តលជូនE-Cash couponសំរាប់ជាកាដូស្វាគមន៍ ។
ដើម្បីទទួលបានអត្ថប្រយោជន៍នេះក្រុមនីមួយៗត្រូវរៀបចំអោយមានសមាជិកចាប់ពី ៣០ នាក់ឡើងទៅ ។ ធ្វើដំណើរតាមជើងហោះហើរទៅប្រទេសថៃតាមរយៈក្រុមហ៊ុន Bangkok Airways ហើយស្នាក់នៅទីនោះយ៉ាងហោចណាស់ ២ យប់ ឬក៏ចូលព្រឹទ្ធិការដែលបានរៀបចំដោយប្រទេសថៃ ឬក៏អាចចុះឈ្មោះនៅឯសណ្ឋគាក៏បាន។ ពាក្យសុំចូលរួមចាប់ផ្តើមបើកចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ ហើយការធ្វើដំណើរ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ សំរាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ link ខាងក្រោម ។
https://www.businesseventsthailand.com/en/support-solution/meetings-incentives/campaign/flymeetshop