ឆ្នាំទាំង ៥ ចូលឆ្នាំថ្មីនេះ រាសីឡើងខ្ពស់ត្រដែតផ្ដាច់គេ មាសប្រាក់ហូរចូលផ្ទះ ដល់គូរបានរៀបការ
ឆ្នាំចាស់ផុតទៅ ឆ្នាំថ្មីទេវតាថ្មីក៏ចូលមកកាន់តំណែង គ្រប់គ្រងនៃជម្ពូទ្វីបលោក ។ ឆ្នាំទាំង ៥ ឆ្នាំនេះមានរាសីខ្ពស់ត្រដែតណាស់ នឹងនាំមកនូវលាភសំណាង រឿងល្អៗក្នុងជីវិត ប៉ុន្តែទន្ទឹមនឹងនេះក៏មានត្រណមមួយចំនួនត្រូវជៀសវាងដាច់ខាតទើបឆ្លងផុតរាល់គ្រោះភ័យទាំងឡាយ ។ តាមគ្រូហោរាចិនសែ កុក ឡុង ដ៏ល្បីឈ្មោះបានប្រាប់ថាឆ្នាំទាំង ៥ រាសីល្អក្នុងឆ្នាំថ្មី មានដូចតទៅ៖
ឆ្នាំឆ្លូវ៖ ឆ្នាំនេះឆ្លូវល្អលេខ១ តែធាតុដែលល្អជាងគេគឺធាតុមាស និងធាតុភ្លើង ចំណែកឯឆ្នាំឆ្លូវដែលមានធាតុដីមិនសូវត្រូវគ្នាឡើយ ព្រោះដីប្រៀបដូចជាទំនប់ប្រសិនបើទឹកបុកខ្លាំងនោះទំនប់នឹងធ្លាយ តែបើមិនធ្លាយនោះទឹកនឹងហូរទៅកន្លែងផ្សេង ។ ចំណែកឯធាតុឈើក៏ល្អគួរសមដែរ ព្រោះធរណីផ្ដល់ជីវជាតិឱ្យឈើ ។ ឆ្នាំឆ្លូវអាចមានលាភមាសប្រាក់ហូរចូល ប្រការគួរជៀសវាងកុំផិតក្បត់គ្នា កុំរកស្មៅខ្ចី បើរកស៊ីមានបានហើយប្រយ័ត្នចោរប្លន់ ។
ឆ្នាំរោង៖ ឆ្នាំនេះរោងក៏ល្អណាស់ដែរ ប៉ុន្តែប្ដីប្រពន្ធកុំត្រចៀកស កុំជឿពាក្យគេ មានរឿងអីចាប់ចោរឱ្យឃើញភ័ស្តុតាង ចាប់សាហាយឱ្យឃើញគេលួចរួមរ័ក្សនៅលើគ្រែ ។ ប្រសិនបើស្ដាប់តែពាក្យអ្នកដទៃ ប្ដីប្រពន្ធអាចដល់ថ្នាក់បែកបាក់ លែងលះគ្នា ។
ឆ្នាំម្សាញ់៖ ផុតឆុងជាមួយឆ្នាំចាស់ ឆ្នាំកុរ ប៉ុន្តែត្រូវចេះអត់ធ្មត់កុំចង់យកឈ្នះគេ មានរឿងអ្វីក៏ដោយត្រូវចេះអត់ធន់ដូចសុភាសិតខ្មែរពោលថា «ងើយស្កកឱនដាក់គ្រាប់» ហើយកុំលោភលន់ពេក។ ឆ្នាំម្សាញ់តំណាងសត្វពស់ ហើយពស់ជាសត្វតូចទេ តែច្រើនតែមានមហច្ឆិតាធំ ចង់លេបដំរី ទៅជាស្លាប់ខ្លួនឯង ។ ឆ្នាំនេះម្សាញ់ល្អនៅខែ ៤ ខែ៨ ខែ៩ ខែ១២ និងខែ១ បើសិនជាបានជួបអ្នកមានបុណ្យជួយអាចធ្វើសេដ្ឋីធ្វើអ្នកមានបាន តែនៅពេលមានបានហើយត្រូវចេះសងគុណគេវិញ ។
ឆ្នាំវក ៖ ឆ្នាំនេះល្អអាចរៀបការ ហើយចុងឆ្នាំបើអាចកើតកូនឆ្នាំជូត ពិតជាគួរឱ្យអបអរសាទរ កូននោះកើតមកនឹងមាននិស្ស័យល្អ កូនមាស កូនពេជ្រ ល្អចំពោះម៉ែឪ ចំពោះតាយាយ ។ ប៉ុន្តែឆ្នាំស្វា ឆ្នាំនេះសូមកុំរពឹសពេក បើស្រីៗ នារីៗ បើសិនជាហ៊ានបើកឡានទៅព្រះសីហនុ ទៅកោះកុង បើករថយន្តដល់កន្លែង ពេជ្រនិល សូមគោរពយាយម៉ៅផង ឬក៏កុំបើកលឿនពេកបើករថយន្តអួតដាក់យាយម៉ៅប្រាកដជាជួបគ្រោះថ្នាក់ចរាចរណ៍ ។ ឆ្នាំវក ឆ្នាំនេះប្រសិនបើត្រូវធ្វើដំណើរតាមផ្លូវឆ្ងាយសូមកុំចេញដំណើរយប់ម៉ោង ៩ ដល់១១យប់ ហើយបើភ្លឺម៉ោង ៣ ឬ ៥ ទៀបភ្លឺក៏ឆុងខ្លាំងដែរ ។
ឆ្នាំរកា៖ ឆ្នាំនេះ បើខិតខំរកស៊ីសកម្មបន្តិចប្រាកដជាល្អណាស់ សត្វមាន់ជាធម្មតាបើកភ្នែកមកតែងដើររកស៊ី រក ស្រូវ រកអង្ករ ទាល់តែដល់ម៉ោងដេកបានឈប់ ។ ដូច្នេះអ្នកកើតឆ្នាំនេះបើខំប្រឹងប្រែងបន្តិចនោះទ្រព្យសម្បត្តិ មាសប្រាក់ហូរចូលហូរហៀរ ។