ពេលនេះ សុវត្ថិឌី ធារិកា ប្រែហើយ ខុសពីមុនដាច់ប៉ិត ខុសហៅលែងឮ!
សុវត្ថិឌី ធារិកា បានបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកចម្រៀងពេញដៃជើង ចាប់តាំងពីនាងបានបញ្ចប់ខ្លួនជាបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូលកាលទី ១ ។ ក្រោយពីបោះជំហានចូលប្រឡូកក្នុងវិថីនេះរួចមក សុវត្ថិឌី ធារិកា បានទទួលការគាំទ្រ និង ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារទឹកដមសំឡេងពីរោះ និង សមត្ថភាពច្រៀងរបស់នាង ។
រហូតមកដល់ពេលនេះ សុវត្ថិឌី ធារិកា មានវ័យ ២០ ឆ្នាំហើយ បន្ទាប់ពីចូលសិល្បៈបានប្រមាណជាង ៣ ទៅ ៤ ឆ្នាំមកនេះ នាងត្រូវបានគេមើលឃើញថាមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ទាំងជីវភាព ការងារ និង រូបសម្រស់ ។ កន្លងមកគេបានដឹងថា សុវត្ថិឌី ធារិកា បានបង្កើតក្រុមចម្រៀងថ្មីមួយនឹងមិត្តរួមជំនាន់មានលោក អ៊ាម វន្នី សៅ ឧត្តម និង មាស មុន្នីរាជ ប៉ុន្តែមកដល់ពេលនេះហាក់ស្ងប់ស្ងាត់ទៅវិញ ។ ទោះយ៉ាងណាមុនស្ងប់ស្ងាត់នេះ សុវត្ថិធី ធារិកា ក៏បានចេញបទចម្រៀងរួមជាមួយក្រុមជាបន្តបន្ទាប់ ដូចជាបទ «ក្រោមដំបូលមេឃតែមួយ» ជាដើម ។
បើងាកមកមើលរូបសម្រស់វិញ សុវត្ថិឌី ធារិកា ត្រូវបានមហាជននិយាយថាមានរូបសម្រស់កាន់តែស្រស់សោភាឡើង ខណៈដែលនាងកំពុងពេញរូបពេញរាងនោះ ហើយអ្វីដែលពិសេសនោះនាងហាក់មានសាច់មានឈាមស្រស់ថ្លាជាងមុន ។ ទោះជាមានការលើកសរសើរថាស្អាត និង ប្លែកក្តី តែកន្លងមកនាងធ្លាប់បាននិយាយថា ខ្លួនក៏តែនៅមានចំណុចខ្វះខាតខ្លះៗដែរលើរូបសម្បត្តិ រហូតនាងសម្រេចចិត្តថានឹងធ្វើការកែច្នៃលើចំណុចទាំងនោះទៀតផង ។ តួយ៉ាងដូចជាពេលថ្មីៗនេះនាងទើបតែសម្រេចចិត្តពត់តម្រង់ធ្មេញរបស់ខ្លួនឱ្យកាន់តែមានភាពស្រស់ស្អាត និង ញញឹមស្រស់ជាងមុន ហើយនាងក៏នឹងព្យាយាមធ្វើឱ្យខ្លួនឡើងគីឡូជាមុនបន្តិចផងដែរ ។
បើងាកមកមើលពីអតីតកាល ពីពេលដែលតារាចម្រៀង សុវត្ថិឌី ធារិកា មិនទាន់ចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងវិញ ខុសគ្នាដាច់ប៉ិតពីពេលបច្ចុប្បន្ន តែយ៉ាងណានាងគឺជាក្មេងស្រីដែលមើលទៅគួរឱ្យស្រឡាសញ់ និង ចូលចិត្តម្នាក់ ។ កាលពីនៅក្មេងវ័យ សុវត្ថិឌី ធារិកា មើលទៅស្រស់ស្អាតម្យ៉ាង លុះដល់ចូលប្រឡូកក្នុងសិល្បៈមួយរយៈនាងក៏នៅតែស្រស់ស្អាតម្យ៉ាងតាមបែបផែនមនុស្សពេញរូបពេញរាង រហូតមានការសរសើរពីប្រិយមិត្តអ្នកគាំទ្រគ្រប់ៗគ្នា ៕