ប្រយ័ត្នថ្នាំអង់ទីប៊ីយ៉ូទិកក្លែងក្លាយ ប៉ះពាល់ខ្លាំងដល់សុខភាព
យោងតាមការសិក្សាមួយដែលធ្វើឡើងនៅចក្រភពអង់គ្លេសបានឱ្យដឹងថាថ្នាំអង់ទីប៊ីយោទិកចំនួនរាប់រយលានបន្ទះកំពុងចររាចរនៅទីផ្សារតំបន់អាស៊ីជាពិសេសនៅទីផ្សារប្រទេសឥណ្ឌាដោយមិនមានច្បាប់ត្រឹមត្រូវ ដោយក្នុងនោះ ៦៤ ភាគរយនៃថ្នាំអង់ទីប៊ីយោទិកត្រូវបានលក់នៅតាមឱសថស្ថាននៅទូទាំងប្រទេសមិនមានការទទួលស្គាល់ម៉ាកសញ្ញា ។
បញ្ហានេះវាអាចបង្កឱ្យមានភាពស៊ាំនៃថ្នាំអង់ទីប៊ីយោទិក ព្រោះក្រុមហ៊ុនខ្លះផលិតថ្នាំមិនបានគោរពតាមរូបមន្ត និង សុំសិទ្ធិទទួលស្គាល់ស្របតាមច្បាប់ ។ បញ្ហាស៊ាំនៃថ្នាំអង់ទីប៊ីយោទិកនេះក៏កំពុងកើនឡើងជាបណ្តើរៗ និង ជាវិបត្តិក្នុងសាកលលោកទាំងមូល ដោយវាអាចកើតឡើងនៅពេលបាក់តេរីផ្លាស់ប្តូរ និង សម្របខ្លួនប្រឆាំង និង កាត់បន្ថយប្រសិទ្ធភាពនៃសារធាតុថ្នាំ ធ្វើឱ្យចុះថយនូវប្រសិទ្ធិភាពព្យាបាល និង បង្កឱ្យជំងឺកាន់តែធ្ងន់ធ្ងរគំរាមកំហែងបំផ្លាញប្រព័ន្ធថែរក្សាសុខភាពទូទាំងពិភពលោក ៕ សុផល (ប្រភព៖ zeenews.com)