ឡានភីកអាប់អគ្គិសនីរាងចម្លែករបស់ Tesla មានអ្នកកក់ទុកជិត ២០ម៉ឺនគ្រឿងបាត់
រយៈពេល ២ ថ្ងៃក្រោយការបង្ហាញជាផ្លូវការនៃរថយន្តភីកអាប់អគ្គិសនីដំបូងបង្អស់របស់ Tesla ហៅថា Cybertruck ឥឡូវនេះវាទទួលបានការកក់ទុករហូតដល់ទៅជាង ១៤៦ ០០០ គ្រឿងបាត់ទៅហើយ ។ នេះបើយោងតាមការបង្ហោះសាររបស់ CEO ក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។
គួរបញ្ជាក់ថា ការកក់ទុកមុននេះអតិថិជនត្រូវបង់លុយ ១០០ ដុល្លារជាមុន ដូច្នេះសរុបទៅ Tesla ទទួលបាន ១៤,៦ លានដុល្លារត្រឹមរយៈពេល ៤៨ ម៉ោងប៉ុណ្ណោះ ។
រថយន្ត Tesla Cybertruck ចែកចេញជា ៣ ម៉ូដែល ៖
- ម៉ូដែល Single Motor RWD (ប៉ុងមួយ) មានចម្ងាយបើកបរ ៤០០ គីឡូម៉ែត្រ អាចអូសសណ្តោងបានដល់ទម្ងន់ ៣ ៤០០ គីឡូក្រាម អាចរត់ពីកុងទ័រ ០-១០០ គ.ម៉/ម៉ ប្រើពេល ៤,៥ វិនាទី ហើយមានតម្លៃចាប់ពី ៣៩ ៩០០ ដុល្លារ
- ម៉ូដែល Dual Motor AWD (ប៉ុងពីរ) មានចម្ងាយបើកបរ ៤៨០ គីឡូម៉ែត្រ អាចអូសសណ្តោងបានដល់ទម្ងន់ ៤ ៥០០ គីឡូក្រាម អាចរត់ពីកុងទ័រ ០-១០០ គ.ម៉/ម៉ ប្រើពេលក្រោម ៤,៥ វិនាទី ហើយមានតម្លៃចាប់ពី ៤៩ ៩០០ ដុល្លារ
- ម៉ូដែល Triple Motor AWD (ប៉ុងពីរ) មានចម្ងាយបើកបរ ៨០០ គីឡូម៉ែត្រ អាចអូសសណ្តោងបានដល់ទម្ងន់ ៦ ៣០០ គីឡូក្រាម អាចរត់ពីកុងទ័រ ០-១០០ គ.ម៉/ម៉ ប្រើពេល ២,៩ វិនាទី ហើយមានតម្លៃចាប់ពី ៦៩ ៩០០ ដុល្លារ
ក្នុងនោះ លោក Elon បាននិយាយថា ៤២% បានកក់ប្រភេទ Dual Motor , ៤១% កក់ប្រភេទ Triple Motor និង ១៧% កក់ប្រភេទ Single Motor ៕
ប្រភព ៖ theverge