ញាក់សាច់! កាស AirPods Pro ស្រោបមាស ១៨ ការ៉ាត់ តម្លៃស្មើផ្ទះមួយខ្នង
ម៉ាកសញ្ញាប្រណីតមួយមានឈ្មោះថា Caviar បានបញ្ចេញកាសឥតខ្សែ AirPods Pro ស្រោបមាស ១៨ ការ៉ាត់ ។ វាមិនត្រឹមតែស្រោបលើតួខ្លួនកាសប៉ុណ្ណោះទេ ថែមទាំងស្រោបប្រអប់របស់វាទៀតផង ។
Caviar និយាយថា កាសនេះមានទម្ងន់ធ្ងន់ជាងកាស AirPods Pro ធម្មតា ហើយវាជារឿងល្អមួយ ព្រោះវាជាមាសសុទ្ធ ។ វាត្រូវបានគេឱ្យឈ្មោះថា Caviar AirPods Pro Gold Edition ដែលមានតម្លៃរហូតដល់ទៅ ៦៧ ៧៩០ ដុល្លារឯណោះ ។
គួរឱ្យដឹងថា ក្រុមហ៊ុន Caviar ធ្លាប់បានចេញលក់ iPhone 11 Pro ស្រោបមាស ១៨ ការ៉ាត់ដែរ ដោយមានតម្លៃរហូតដល់ទៅ ៧០ ០០០ ដុល្លារ ជា iPhone ថ្លៃបំផុតលើលោក ។ មិនតែប៉ុណ្ណោះ វាអាចឡើងថ្លៃដល់ ៧១ ៥២០ ដុល្លារ ប្រសិនបើអ្នកជម្រើសយកម៉ូដែល iPhone 11 Pro Max 512GB ៕
ប្រភព ៖ gsmarena