កោះខ្យងទីឋានដ៏រ៉ូមែនទិកបំផុត បើបានទៅលេងពីរនាក់ Crush តើរំភើបប៉ុណ្ណាទៅ!
ជំនោរបក់រសៀកៗ ធ្វើឱ្យជលសារបោកបក់ឆ្នេរឮសំឡេងយ៉ាងពីរោះរណ្ដំ ក្រោមបរិយាកាសដ៏ស្ងប់ស្ងាត់ ធ្វើឱ្យកោះខ្យងក្លាយជាទីឋានមួយដ៏សែនរ៉ូមែនទិក ។ កោះខ្យង ស្ថិតនៅខេត្តកោះកុង ជាតំបន់ទេសចរណ៍បែបធម្មជាតិមួយយ៉ាងស្រស់ត្រកាល មានដើមដូងច្រូងច្រាង និង មានឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត ស័ក្ដិបំផុតសម្រាប់គូស្នេហ៍ទៅសាងភាពផ្អែមល្ហែមជាមួយគ្នា ឬ ទៅកម្សាន្តជាលក្ខណៈមិត្តភក្ដិ ក្រុមគ្រួសារក៏សប្បាយរីករាយដែរ ។
ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅទីនោះអាចបោះតង់គេង អាំងសាច់ គយគន់ថ្ងៃរៀបលិច យប់ឡើងអាចដុតភ្លើងអាំង ជុំគ្នានិយាយពីនេះពីនោះពោរពេញដោយបរិយាកាសរីករាយក្រៃលែង ។ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្តព្រះសីហនុ ។ ចង់ដឹងទេសភាពស្អាតយ៉ាងណានោះសូមទស្សនាទិដ្ឋភាពខាងក្រោមនេះ ៖
រូបភាពដោយ៖ CMA-Cambodia Motor Adventure