AnTuTu បង្ហាញកំពូលស្មាតហ្វូន Android ទាំង ១០ សុទ្ធតែរបស់ចិន
AnTuTu បានបង្ហាញបញ្ជីឈ្មោះកំពូលស្មាតហ្វូនដំណើរការខ្លាំងបំផុត (Best Performing) ទាំង ១០ ប្រចាំខែ តុលា ឆ្នាំ ២០១៩ នេះ ។ កាលពីមុន តារាងពិន្ទុនេះបានបង្ហាញត្រឹមតែស្មាតហ្វូនកម្រិត Flagship ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះថែមទាំងបង្ហាញស្មាតហ្វូនកម្រិតថវិកា (Midrange) ទៀតផង ។
គួរឱ្យដឹងថា លទ្ធផលគឺផ្អែកលើពិន្ទុដែលស្មាតហ្វូននីមួយៗទទួលបាននៅលើ AnTuTu V8 ។ ក្នុងនោះ vivo NEX 3 5G បានឈរលើកំពូលតារាងស្មាតហ្វូនកម្រិត Flagship ជាមួយពិន្ទុ ៤៨២ ៩១៧ , លេខ២ vivo iQOO Pro 5G ពិន្ទុ ៤៨១ ៩៩៧ និង លេខ៣ OnePlus 7T ពិន្ទុ ៤៨១ ៧៨៤ ។ ក្រៅពីនោះគឺ OnePlus 7T Pro, Asus ROG Phone ll, Xiaomi Mi 9 Pro 5G, Black Shark 2 Pro, Realme X2 Pro, Meizu 16s Pro និង Redmi K20 Pro Premium ។
ដោយឡែក កំពូលស្មាតហ្វូនកម្រិត Midrange វិញ Honor 9X Pro បានឈរនៅលេខ១ ជាមួយពិន្ទុ ២៩៩ ១៩៤ , លេខ២ Honor 9X ពិន្ទុ ២៩១ ៦៩០ និង លេខ៣ Honor 20S ពិន្ទុ ២៩០ ៩៣៦ ហើយតាមពីក្រោយដោយ Redmi Note 8 Pro, Realme X2, Oppo Reno2, Redmi K20, Xiaomi Mi 9 SE, Realme Q និង Vivo X27 ៕
ប្រភព ៖ gsmarena