ត្រាក់ទ័រគូបូតាថ្មី MU-SERIES ម៉ូឌែល MU5702 និង MU4902 ខ្លាំង ធន់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់ការងារលំបាក
គូបូតា ជាក្រុមហ៊ុននាំមុខគេផ្នែកគ្រឿងចក្រកសិកម្ម ក្នុងទីផ្សារប្រទេសកម្ពុជា និងជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត បានណែនាំនូវត្រាក់ទ័រគូបូតាថ្មី MU-SERIES ម៉ូឌែល MU5702 មានថាមពល 57 កម្លាំងសេះ និងម៉ូឌែល MU4902 មានថាមពល 49កម្លាំងសេះ។ ទាំងពីរម៉ូឌែលនេះសុទ្ធតែផ្សារភា្ជម់ជាមួយពាក្យស្លោក “រឹងមាំ និងរហ័សរហួនបំផុត”។ កាន់តែមានទំនុកចិត្តជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះ ។
លោក Phisanu Milintanush ជាអគ្គនាយកផ្នែកទីផ្សារ និងសេវាកម្ម នៃ SIAM KUBOTACorporation Co.,Ltdបានប្រាប់ឱ្យដឹងថាចាប់ពីឆ្នាំ 2017-2018មក ទីផ្សារត្រាក់ទ័រក្នុងប្រទេសកម្ពុជាជារួមមានការកើនឡើង26%ជាលទ្ធផលត្រាក់ទ័រគូបូតាក៏ទទួលបានផលរបរកើនឡើងផងដែរដោយសារដំឡូងមីមានតម្លៃល្អ។ លើសពីនោះទៅទៀតរដ្ឋាភិបាលក៏បានគាំទ្រផងដែរនូវគោលនយោបាយជួយឱ្យវិស័យកសិកម្ម។ គូបូតា បានសម្ពោធនូវត្រាក់ទ័រថ្មី MU-SERIES ដើម្បីបំពេញតម្រូវការរបស់កសិករ ដែលជាការល្អសម្រាប់ទាំងការងារធ្វើស្រែ និងចម្ការ។ យើងបានផ្តល់នូវត្រាក់ទ័រដែលមានថាមពលខ្លាំង ងាយស្រួលបើកបរ និងមានតម្លៃសមរម្យ។
ត្រាក់ទ័រ គូបូតាMU-SERIES ភ្ជាប់មកនូវជាមួយពាក្យមួយពាក្យស្លោក “រឹងមាំ និងរហ័សរហួនបំផុត“ ដែលមានថាមពលខ្លាំងជាមួយនឹងម៉ាស៊ីនម៉ាស៊ូតថ្មីមានថាមពល 57កម្លាំងសេះ និង49កម្លាំងសេះ សម្រាប់ជាជម្រើស ជាមួយម៉ាស៊ីនដែលមានប្រព័ន្ធ Turbo-Direct Injectionធ្វើឱ្យការបើកបរគ្រប់ស្ថានភាពការងារមានភាពរលូនជានិច្ច ។ ប្រព័ន្ធSynchro shuttle gearអាចឱ្យការបើកទៅមុខ និងថយក្រោយបានយ៉ាងរហ័សដោយមិនចាំបាច់ឈប់ និងប្តូរលេខឡើយ ។ ភាពរឹងមាំគ្រប់ការធ្វើការដោយមិនបារម្ភ ដោយមានដែកទំងន់ដើម្បីទប់លំនឹងនៅខាងមុង និងខាងក្រោយ ។ ការរចនាភ្លើង LEDដ៏ទាន់សម័យជួយឱ្យមានពន្លឺភ្លឺច្បាស់ងាយស្រួលក្នុងការធ្វើការពេលយប់ និងអេក្រង់បង្ហាញព័ត៌មាន LED ភ្លឺច្បាស់ដូចកញ្ចក់គ្រីស្តាល់ដែលអាចឱ្យមើលការបង្ហាញព័ត៌មានបានយ៉ាងច្បាស់ល្អទាំងពេលថ្ងៃ និងពេលយប់។ ឈុត Automatic draft control gearនឹងជួយឧបករណ៍តរភ្ជាប់ផ្សេងៗគូបូតាអាចធ្វើការបានរហ័សរហួនគ្រប់កាលៈទេសៈ ។ ប្រព័ន្ធ Synchro mate gear មាន8លេខទៅមុខ និង 8 លេខថយក្រោយជួយឱ្យការបើកបរមានភាពងាយស្រួល និងអាចប្តូរទៅមុខងារបើកបរកង់ 4ដោយងាយស្រួល ហើយក៏ងាយស្រួលក្នុងការបើកបរមានភាពល្អឥតខ្ចោះផងដែរ ។
សម្រាប់យុទ្ធនាការទីផ្សារ គូបូតា នៅប្រទេសកម្ពុជាដើមឆ្នាំនេះក្រុមហ៊ុន គូបូតា បង់រំលស់ KLC បានបើកសម្ពោធជាផ្លូវការ ដែលផ្តល់នូវសេវាកម្មបង់រំលស់សម្រាប់គ្រឿងចក្រកសិកម្មគូបូតា បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគតដើម្បីជួយដល់កសិករកម្ពុជាមានភាពងាយស្រួលដើម្បីក្លាយជាម្ចាស់គ្រឿងចក្រកសិកម្មជាមួយនឹងបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត។ លើសពីនោះទៅទៀតយើងក៏បានពង្រីកនូវការផ្សព្វផ្សាយដើម្បីផ្តល់ដំណឹងដល់អតិថិជនគោលដៅផងដែរ។ សម្រាប់សេវាកម្មក្រោយការលក់យើងផ្តោតសំខាន់ទៅលើបណ្តាញនៃការអភិវឌ្ឍន៍នៅតាមភ្នាក់ងារចែកចាយទូទាំងប្រទេសដោយបានដាក់បញ្ចូលនូវប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាទាន់សម័យ ។ ឧទាហរណ៍ ដូចជាប្រព័ន្ធគ្រប់គ្រងស្តុក ការផ្គត់ផ្គង់ទំនិញទាន់ពេលវេលា តាមផែនការច្បាស់លាស់ដែលមានប្រសិទ្ធិភាព ។ ហើយ គូបូតា កម្ពុជា ក៏បានផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះតាមស្តង់ដារបស់ គូបូតា ដូចៗគ្នាដើម្បីបំពេញតម្រូវការអតិថិជននៅទូទាំងប្រទេស។
ចំពោះព័ត៌មានលំអិត អំពីផលិតផល និង បទពិសោធន៍ផ្សេងៗពី MU-SERIES សូមអញ្ជើញទៅសាកសួរនៅតាមភ្នាក់ងារចែកចាយគូបូតានៅទូទាំប្រទេស ។ លើសពីនេះទៅទៀត យើងក៏បានផ្តល់នូវសេវាកម្មបន្ទាន់របស់ គូបូតា កម្ពុជា សូមទំនាក់ទំនងមកកាន់ 1800 20 1747 ឬ 023 971 155 ។ សម្រាប់ព័ត៌មានអំពីផលិតផល និងសេវាកម្មផ្សេងៗ ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ពីកញ្ចប់សេវាកម្មពិសេសពី គូបូតា ផងដែរ ។ បន្ថែមពីនេះ លោកអ្នកក៏អាចស្នើសុំ នូវការប្រើប្រាស់បច្ចេកទេស និង សេវាកម្មបច្ចេកទេស ចាប់ពីម៉ោង 8 ព្រឹក រហូតដល់ម៉ោង 6 ល្ងាច រៀងរាល់ថ្ងៃ ៕