កាសឥតខ្សែ Microsoft ថ្មី អាចបកប្រែ ៦០ ភាសាជាង ប្រើបាន ២៤ ម៉ោងពេញ
Microsoft បានប្រកាសចេញនូវកាសឥតខ្សែថ្មីហៅថា Surface Earbuds ដើម្បីប្រឡូកទីផ្សារជាមួយកាសមានខ្សែរបស់ខ្លួន Surface Headphones ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន ។
Surface Earbuds មានថាមពលថ្មដែលអាចប្រើបានរយៈពេល ៨ ម៉ោង ហើយអាចសាកថ្មពីក្នុងប្រអប់ ២ ដងទៀត សរុប ២៤ ម៉ោងពេញតែម្តង ។ មិនតែប៉ុណ្ណោះ វាក៏ Support មុខងារ Android Fast Pair និង Windows Swift Pair ហើយអាចឱ្យអ្នកបញ្ជាវាដោយគ្រាន់តែប៉ះ ឬ បញ្ជាដោយសំឡេង ។
ក្រៅពីនេះ វាមានរន្ធ Microphones ពីរ , Spotify Integration ហើយអ្នកក៏អាចប្រើវាដើម្បីបញ្ជាមុខងារលើ Microsoft Office 365 ក៏ដូចជា បញ្ជា Slide លើ PowerPoint ដោយគ្រាន់តែគ្រវៀសលើកាសប៉ុណ្ណោះ ។ អ្វីដែលរឹតតែពិសេសនោះគឺ វាអាចបកប្រែ ៦០ ភាសាជាងឯណោះ ។ Microsoft Surface Earbuds នឹងចេញលក់នៅចុងឆ្នាំនេះ ជាមួយតម្លៃ ២៤៩ ដុល្លារ ៕
ប្រភព ៖ gsmarena