ស្មាតហ្វូន ៦ ម៉ូដែលនេះ ស័ក្កិសមបំផុតសម្រាប់អ្នកមានលុយខ្ទង់ ៣០០ ដុល្លារ
ស្មាតហ្វូនស៊េរីថ្មីតែងបង្ហាញខ្លួនស្ទើររៀងរាល់ខែ រហូតធ្វើឱ្យអ្នកប្រើប្រាស់ពិបាកក្នុងការជ្រើសរើស ។ ផ្ទុយទៅវិញ សម្រាប់អ្នកដែលកំពុងកាន់លុយខ្ទង់ ៣០០ ដុល្លារ ហើយចង់ស្វែងរកទូរស័ព្ទស្មាតហ្វូន ដែលមានសមត្ថភាពខ្ពស់ ទាំងដំណើរការ , ថាមពលថ្ម និង កាមេរ៉ាជាដើមនោះ គឺអាចពិចារណាស្មាតហ្វូនទាំង ៦ ម៉ូដែលខាងក្រោមនេះបាន ៕
១) Samsung Galaxy A50 ប្រើ RAM ទំហំ 6GB , ទំហំផ្ទុក 128GB , ថាមពលថ្ម 4,000mAh មានតម្លៃ ៣៣៩ ដុល្លារ
២) Vivo S1 ប្រើ RAM ទំហំ 6GB , ទំហំផ្ទុក 128GB , ថាមពលថ្ម 4,500mAh មានតម្លៃ ២៩៩ ដុល្លារ
៣) Vivo V15 ប្រើ RAM ទំហំ 6GB , ទំហំផ្ទុក 128GB , ថាមពលថ្ម 4,000mAh មានតម្លៃ ៣៣៩ ដុល្លារ
៤) OPPO F11 Pro ប្រើ RAM ទំហំ 6GB , ទំហំផ្ទុក 128GB , ថាមពលថ្ម 4,000mAh មានតម្លៃ ៣៣៩ ដុល្លារ
៥) Huawei P30 Lite ប្រើ RAM ទំហំ 6GB , ទំហំផ្ទុក 128GB , ថាមពលថ្ម 3,340mAh មានតម្លៃ ៣៣៩ ដុល្លារ
៦) Huawei Nova 3i ប្រើ RAM ទំហំ 4GB , ទំហំផ្ទុក 128GB , ថាមពលថ្ម 3,340mAh មានតម្លៃ ៣២៩ ដុល្លារ