Redmi Note 8 Pro ស្មាតហ្វូនប្រើកាមេរ៉ា 64MP ដំបូងបង្អស់លើលោក
Redmi Note 8 Pro បានក្លាយជាស្មានហ្វូនដំបូងគេបង្អស់លើពិភពលោក ដែលប្រើកាមេរ៉ាទំហំ 64MP ។ មិនតែប៉ុណ្ណោះ វាប្រើប្រាស់សេនស័រ Samsung ISOCELL Bright GW1 ។
Redmi Note 8 Pro ប្រើអេក្រង់ LCD ទំហំ ៦,៥៣ អ៊ីង បង្ហាញកម្រិតរូបភាព Full HD+ និង មានប្រជ្រុយលើថ្ងាស់តូចមួយ ។ កាមេរ៉ាបញ្ឈរ ៤ គ្រាប់នៅក្រោយខ្នាតរបស់វា គឺ កាមេរ៉ាគោល 64MP , កាមេរ៉ា Ultra-wide 8MP , កាមេរ៉ា Depth 2MP និង កាមេរ៉ា Macro 2MP ។ ដោយឡែក កាមេរ៉ា Selfie ខាងមុខវិញមានទំហំ 20MP ព្រមទាំងមានមុខងារជំនួយ AI ជាច្រើន ។
Redmi Note 8 Pro បានបំពាក់ឈីប Mediatek’s Helio G90T , RAM 6/8GM និង ទំហំផ្ទុក 64/128GB , ថាមពលថ្ម 4,500mAh ហើយអាចសាកថ្មល្បឿនលឿន 18W ។
ស្មាតហ្វូនកម្រិតថវិកានេះមានចំនួន ៣ ពណ៌ គឺ ខ្មៅ , បៃតង និង ស ហើយនឹងមានលក់នៅខែកញ្ញាខាងមុខ តម្លៃចាប់ពី ១៩៥ ដុល្លារសម្រាប់ម៉ូដែលប្រើ RAM 6GB / ទំហំផ្ទុក 64GB និង ២៥០ ដុល្លារសម្រាប់ម៉ូដែលប្រើ RAM 8GB / ទំហំផ្ទុក 128GB ៕
ប្រភព ៖ gsmarena