ចេញពីប្រឡងព្រឹកនេះ បេក្ខជនមុខញញឹមប្រិមប្រិយគ្រប់ៗគ្នា ម្នាក់ៗសុទ្ធតែមានសង្ឃឹមជាប់ (វីដេអូ)
ការប្រឡងមធ្យមសិក្សាទុតិយភូមិនៅព្រឹកនេះបានចាប់ផ្ដើមទៅដោយរលូន ហើយវិញ្ញាសាបើកទំព័រដំបូងគេ គឺជីវវិទ្យា និង ប្រវត្តិវិទ្យា ។ បេក្ខជនបានបង្ហាញទឹកមុខស្រស់បស់ ពេលចេញពីមណ្ឌលប្រឡង ហាក់គ្មានទុក្ខកង្វល់ ឬ ព្រួយបារម្ភខ្លាំងនេះទេ ។ តាមរយៈការផ្ដល់បទសម្ភាសជាមួយ «ប្រជាប្រិយ» បេក្ខជន បេក្ខនារី នៅមណ្ឌលវិទ្យាល័យបឹងត្របែក ពួកគេបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំ ម្នាក់ៗមានក្ដីរំពឹងខ្ពស់លើការប្រឡង ។ ពួកគេបានលើកឡើងស្រដៀងគ្នាៗថា វិញ្ញាសាដែលក្រសួង ដាក់ចេញមិនលើសពីកម្រិតសមត្ថភាពរបស់សិស្សនោះទេ គឺស័ក្ដិសមជាមួយសមត្ថភាព មិនពិបាកខ្លាំង ក៏មិនស្រួលពេកដែរ ។
ចង់ដឹងយ៉ាងណានោះ សូមមកទស្សនាវីដេអូដូចខាងក្រោម ៖
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ