នេះតម្លៃឆ្នាំងសាក 45W របស់ Galaxy Note10+ បើចង់សាកថ្មកាន់តែលឿន
បន្ទាប់ពីបានបង្ហាញ Galaxy Note10/Note10+ ផ្លូវការរួចមក ឥឡូវនេះក្រុមហ៊ុន Samsung បានដាក់ឱ្យបញ្ជាទិញឆ្នាំងសាកល្បឿនលឿនលើគេហទំព័រផ្លូវការរបស់ខ្លួន ។
Galaxy Note10 អាចសាកថ្មដោយប្រើឆ្នាំងសាក 25W ខណៈ Note10+ អាច Support ដល់ 45W ប៉ុន្តែពួកវាទាំងពីរសុទ្ធតែដាក់ឆ្នាំងសាក 25W មកក្នុងប្រអប់ដូចគ្នា ដូច្នេះអ្នកត្រូវចំណាយលុយបន្ថែមដើម្បីទិញឆ្នាំងសាក ដែលអាចសាកថ្មបានកាន់តែលឿន ។
ឆ្នាំងសាក 45W សម្រាប់ Note10+ ត្រូវបានដាក់លក់នៅលើគេហទំព័រ Samsung ក្នុងតម្លៃ ៤៩,៩៩ ដុល្លារ ។ Samsung អះអាងថា វានឹងត្រូវដឹកចេញទៅឱ្យអតិថិជននៅថ្ងៃទី ១៣ ខែ កញ្ញា ។
គួរឱ្យដឹងថា ឆ្នាំងសាក 25W របស់ Samsung មានសមត្ថភាពខ្លាំងស្រាប់ទៅហើយ ដោយអាចសាកថ្ម Note10+ មួយពេញ ក្នុងរយៈពេលត្រឹមតែ ១ ម៉ោង និង ៥ នាទីប៉ុណ្ណោះ ៕
ដោយ ៖ ឡុង
ប្រភព ៖ gsmarena