ទីបំផុត Mercedes-Benz ចេញ SUV ថ្មីម៉ូដែល GLB តម្លៃខ្ទង់ ៤ ម៉ឺនដុល្លារ
នៅទីបំផុត ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញរថយន្ត SUV ថ្មីសន្លាងរបស់ខ្លួនមួយម៉ូដែលទៀត គឺ GLB ជាមួយនឹងជម្រើសម៉ាស៊ីន ៦ ប្រភេទ និង តម្លៃចាប់ពី ៤២ ២៩០ ដុល្លារ ។
Mercedes-Benz GLB ត្រូវបានផលិតឡើងលើគ្រោងឆ្អឹងថ្មី ដូចម៉ូដែល A-Class ដែរ គ្រាន់តែធំជាង ហើយផ្តល់កន្លែងធំទូលាយសម្រាប់អ្នកដំណើរ ។ មិនតែប៉ុណ្ណោះ វាក៏មាន Option កៅអី ៣ ជួរ ដែលសមល្មមសម្រាប់អ្នកដំណើរកម្ពស់ដល់ ១,៦៨ ម៉ែត្រ ។ GLB នេះជាគូប្រជែងរបស់ Audi Q3 (តម្លៃចាប់ពី ៤៣ ២៤០ ដុល្លារ) និង BMW X1 (តម្លៃចាប់ពី ៣៦ ៦៣០ ដុល្លារ) ។
ជម្រើសម៉ាស៊ីនសាំងលើ GLB មានតែលើម៉ូដែល GLB 200 ចំណុះ ១,៣ លិត្រ កម្លាំង ១៦១ សេះ និង GLB 250 4Matic ចំណុះ ២,០ លីត្រ កម្លាំង ២២១ សេះ ។ ក្រៅពីនោះ ជម្រើសម៉ាស៊ីនម៉ាស៊ូតមានដូចជា GLB 180d, GLB 200d, GLB 200d 4Matic និង GLB 220d 4Matic ។
GLB ដែលបំពាក់បច្ចេកវិទ្យា 4Matic AWD នឹងមានកញ្ចប់ Offroad Engineering Package មកស្តង់ដារ ជាមួយនឹងមុខងារ Downhill Speed Regulation , បន្ថែម Driving Mode មួយ និង ចង្កៀង Off-road ទៀតផង ៕
ដោយ ៖ ឡុង
ប្រភព ៖ Carscoops