Blackmagic ប្រកាសចេញកាមេរ៉ថតកុនខ្នាតតូច អាចថតបានដល់កម្រិត 6K
ក្រុមហ៊ុន Blackmagic បានបង្ហាញកាមេរ៉ាខ្នាតតូចសម្រាប់ថតកុនថ្មីរបស់ខ្លួន ឈ្មោះថា Pocket Cinema Camera 6K ។ វាស្រដៀងទៅនឹងកាមេរ៉ា 4K ដែល Blackmagic បានបង្ហាញកាលពីឆ្នាំមុនដែរ តែមានទំហំសេនស័រធំជាងមុន អាចថតបាន Super 35 format ជាមួយនឹងទំហំ resolution រហូតដល់ទៅ 6144 x 3456 ភិចសែល ។
ការប្រើប្រាស់ Super 35 format នឹងអនុញ្ញាតឱ្យវាអាចថតនៅពេលមានពន្លឺខ្សោយ (low-light) និង គ្រប់គ្រងលើ depth of field បានកាន់តែប្រសើរ ។ កាមេរ៉ា 6k នេះ ប្រើ EF lens mount របស់ Canon ដោយមានកម្រិត dynamic range រហូតដល់ទៅ 13 stops ជាមួយនឹងកម្រិត dual native ISO ចំនួន 400 និង 25,600 ។
Pocket Cinema Camera 6K មានរន្ធដោតជាច្រើន រួមទាំង mini XLR, full-size HDMI, USB-C, DC power, mic input និង headphone output ផងដែរ ។ វាប្រើអេក្រង់ប្រភេទ Touchscreen ទំហំ ៥ អ៊ីង ដូចម៉ូដែល 4K ដែរ ហើយអាចថតកម្រិត 50 fps at 6144 x 3456 (16:9) , 60 fps at 6144 x 2560 (2.4:1) ឬ 120 fps at 2868 x 1512 (17:9) ។ សូមបញ្ជាក់ថា Pocket Cinema Camera 6K មានតម្លៃ ២ ៤៩៥ ដុល្លារ ៕
ដោយ ៖ ឡុង
ប្រភព ៖ theverge