ទេសចរបរទេស ចាប់អារម្មណ៍ជាមួយការទស្សនាសត្វស្លាបកម្រៗនៅមណ្ឌលសំវាសនា
កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌល សំ វាសនា បានរៀបចំដំណើរកម្សាន្តចំនួន ៥ ថ្ងៃ នៅក្នុងតំបន់ការពារ នៃប្រទេសកម្ពុជា ជូន ជនជាតិហូឡង់ និង អូស្រ្តាលី ដោយចាប់ផ្តើមពីតំបន់វាលរាប បឹងទន្លេសាប រហូតដល់តំបន់ខ្ពង់រាបខាងជើង ដើម្បី រុករកប្រភេទសត្វកម្រ ដូចជា សត្វ ខ្សឹប ត្រយងយក្ស និង ត្រយង ចំកំកស ជាពិសេស គឺបានទៅដល់អាហារដ្ឋាន ត្មាត ដើម្បីទស្សនា សត្វត្មាតចំនួន បីប្រភេទ ដូចជា ត្មាតភ្លើង ផេះ និង ត្មាត ត្នោត ជាដើម ។
បន្ទាប់មកដំណើរកម្សាន្តនេះបានបន្ត ដំណើរ ទៅកាន់តំបន់ដីសើម ខាងត្បូង ខេត្តសៀមរាប កន្លែងដែលអាចមើលឃើញ សត្វរនាល ស និង ទុងប្រផេះជាដើម ។ ក្រុមការងាររបស់ មជ្ឈមណ្ឌល សំ វាសនា ដែលជាអ្នកនាំផ្លូវ បានថ្លែងអំណរគុណដល់ លោក Jannick មកពីប្រទេស ហូឡង់ និង អ្នកនាង Laura មកពី អូស្រ្តាលី ដែលបានចំណាយពេលមកទស្សនាព្រៃក្នុងប្រទេសកម្ពុជាយើង ហើយបាននឹងចូលរួមចំណែក ក្នុងការអភិរក្ស និង គាំទ្រដល់ប្រជាសហគមន៍ ក្នុងតំបន់ការពាររបស់ប្រទេសកម្ពុជាយើងផងដែរ ។
ប្រទេសកម្ពុជាត្រូវបានពិភពលោកចាត់ទុកថា ជាប្រទេសដ៏អស្ចារ្យមួយ ដែលមានសត្វ រងគ្រោះកំពុងរស់នៅយ៉ាងច្រើន ដែលប្រភេទសត្វទាំងនោះ ស្ទើរតែផុតពូជទៅហើយ នៅលើពិភាលោកទៅហើយ ៕
ដោយ៖សុថាត់