ស្រឡាញ់គ្នាខ្លាចអីនឹងកាន់ដៃ ខ្លាចអីនឹងថត ខ្លាចអីនឹងបង្ហោះរូបជាមួយគ្នា ព្រោះស្អែកមិនដឹងមានអ្វីកើតឡើង
មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ហេតុអ្វីបានជាមនុស្ស២នាក់បានជួបគ្នា បានស្គាល់គ្នា ហើយក្លាយជាគូស្នេហ៍នឹងគ្នា? វាមិនមែនជារឿងចៃដន្យ មិនមែនជាអព្ហូតហេតុ តែជានិស្ស័យដែលមនុស្ស២ នាក់ធ្លាប់ជាអ្នកដទៃសុទ្ធសាធស្រាប់មិនអាចរស់ខ្វះគ្នាបាន។ គូស្នេហ៍ខ្លះស្រឡាញ់គ្នា តែមិនព្រមធ្វើតាមបេះដូងខ្លួនឯង ស្រឡាញ់គ្នាតែចូលចិត្តយកចិត្តអ្នកដទៃមកគិត ចូលចិត្តយកសម្ដីគេ មកស្ដាប់ ស្រឡាញ់គ្នាតែតែងយករឿងរ៉ាវស្ទើរតែគ្រប់បែបយ៉ាងមកលាយឡំ រហូតរកក្ដីសុខឱ្យខ្លួនឯង មិនបាន។
តើមនុស្ស២នាក់ស្រឡាញ់គ្នា មានអត្ថន័យនៅត្រង់ណា? ត្រង់ថា ខ្លាចខ្មាសអ្នកដទៃពេលបែកគ្នាទៅ ? ស្រឡាញ់មនុស្សម្នាក់គឺកើតចេញពីចេញពីបេះដូង កើតចេញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ។ ពេលវេលានៅក្នុងដំណាក់កាលជាជីវិតគូនេះ ពិតជាមានតម្លៃបំផុត កុំចាំដល់អ្វីៗហួសពេលអស់ ទើបនឹកឃើញចង់ផ្ដល់ឱ្យគ្នាវាគ្មានន័យអ្វីឡើយ ។ មានប្រាក់សមល្មម មានពេលវេលាអាចឆ្លៀតបាន ចង់ទៅណាជាមួយគ្នាក៏ទៅចុះ ព្រោះមិនដឹងថាពេលមានប្រាក់ មានពេលវេលាគ្រប់គ្រាន់ ម្នាក់ទៀតអាចនៅក្បែរយើងទៀត ឬក៏អត់ ។
ជាក់ស្ដែងគូស្នេហ៍មួយគូនេះ កំពុងតែធ្វើឱ្យមនុស្សដែលស្រឡាញ់គ្នា តែមិនដែលមានពេលឱ្យគ្នា មិនដែលមានឱកាសសាងអានុស្សាវរីយ៍ជាមួយគ្នា បានភ្ញាក់ខ្លួន ។ តាមគណនីហ្វេសប៊ុក Kimchheng Yuth បានបង្ហោះរូបជាច្រើនសន្លឹកជាមួយគូស្នេហ៍ហើយបានភ្ជាប់ជាមួយសារដ៏មានតម្លៃដល់គូស្នេហ៍ ដទៃទៀតថា ស្រឡាញ់គ្នាខ្លាចអីទៅកាន់ដៃគ្នាដើរ ខ្លាចអីទៅថតរូបជាមួយគ្នា ខ្លាចអីទៅសាងអានុស្សាវរីយ៍សប្បាយៗល្អជាមួយគ្នា ហើយទៅខ្លាចអីនឹង Post បង្ហាញគេគ្រប់គ្នាឱ្យឃើញ...យើងមិនអាចដឹងទេថានិងមានពេលបង្កើតវាជាមួយគ្នាទៀតឬអត់..រឿងគ្រប់យ៉ាងវាគ្មានអ្វីទៀងទាត់ទេ អ៊ីចឹងហើយមានពេល..គួរណាតែទៅបង្កើតអានុស្សាវរីយ៍ជៀសជាងបង្ករជម្លោះនឹងគ្នា ។
សម្រាប់គូស្នេហ៍ដែលរវល់នឹងការងារគួរណាតែរកពេលទំនេរឱ្យគ្នាទៅណាឱ្យមានក្ដីសុខនឹងជីវិតគូខ្លះ ទៅណាជិតៗក៏បានឱ្យតែចេះបង្កើតបរិយាកាស កុំឱ្យជួបមុខគិតតែឈ្លោះគ្នា នោះជីវិតគូរកក្ដីសុខមិន ឃើញឡើយ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ