ប្ដីប្រពន្ធខ្មែរបង្ហាញរូបភាព តាំងពីកូន ១ រហូតមានកូន ៣ ចង់កំលោះក្រមុំ នៅស្រឡាញ់គ្នាគ្មានប្រែ
ស្រឡាញ់គ្នា ស្វែងយល់ពីគ្នាច្បាស់លាស់ យល់ព្រមរួមសុខរួមទុក្ខជាមួយគ្នា ហើយកាន់ដៃគ្នាចូលរោងការ ក្រាបក្បាលដល់កន្ទេលនៅមុខអ្នកមានគុណ ចាត់ទុកថា ជីវិតគូបានឆ្លងផុតដំណាក់កាលមួយ ហើយកំពុង ឈានទៅដល់ការបង្កើតគ្រួសារមួយរួមគ្នា ។ ជីវិតអាពាហ៍ពិពាហ៍ រស់នៅនាមជាប្ដីប្រពន្ធ ពិតជាមិនងាយស្រួលឡើយ បើមិនចេះអត់ឱន មិនចេះអធ្យាស្រ័យ មិនចេះអភ័យ និង ក្ដីស្រឡាញ់នៅស្ទើរចំពោះគ្នា នោះជីវិតគូនឹងមិនអាចឈានដល់ដំណាក់កាលចុងក្រោយឡើយ ។
ក្រឡេកមកមើលជីវិតប្ដីប្រពន្ធមួយគូនេះ វិញ កំពុងធ្វើឱ្យគ្រប់គ្នាមានការស្ញប់ស្ញែងជាខ្លាំង ព្រោះអ្នកទាំងពីរបានយល់ច្បាស់ពីការរក្សាចំណងស្នេហ៍នាមជាប្ដីប្រពន្ធ ប្រកបដោយសុភមង្គល ស្រឡាញ់គ្នាគ្មានថ្ងៃប្រែ ។ ម្ចាស់គណនីហ្វេសប៊ុក Alagn KidKinliz បានបង្ហាញរូបថតអនុស្សាវរីយ៍តាំងពីបានកូនមួយ រហូតមានកូន ដល់ទៅ ៣ ធំៗស្ទើរកំលោះ ក្រមុំទៅហើយ ព្រមទាំងបានបង្កប់នូវសារជាមេរៀនជីវិតដល់ប្ដីប្រពន្ធផ្សេងទៀតថា ៖
«កម្រងរូបភាពតាំងពីរកូនមួយរហូតកូនបី១៦ ឆ្នាំ ពិតជាវិវឌ្ឍន៍ តាមសម័យកាលរបស់គេពេលលវេលាពិតជាដើរលឿនណាស់ ភ្លេចៗខ្លួនចាស់ៗរៀងៗខ្លួនទៅហើយ ឆាកជីវិតប្ដីប្រពន្ធ ក៏ជួបរឿងរ៉ាវជាច្រើន ទាំងរឿងសប្បាយរឿងជូរចត់ គ្រាន់តែថាយើងនៅតស៊ូបន្តដំណើរ ឫក៏ឈប់ត្រឹមនេះ ។ អ្វីដែលសំខាន់ជីវិតប្ដីប្រពន្ធត្រូវតែស្គាល់គ្នាឱ្យច្បាស់ទៅវិញទៅមកទើបគ្មានអ្វីដែលអាចឱ្យយើងប្រេះស្រាំបាន ពីព្រោះពេលដំបូងរហូតចាប់ផ្ដើមជីវិតគូ រឿងរ៉ាវអាក្រក់ក៏ចូលមក រឿងល្អក៏មាន តែដោយមានបណ្ដុំមនុស្សគ្រប់បែបសណ្ឋាន ដែលគាត់ចូលចិត្តប្រើប្រាស់ពាក្យសំដីគាត់រិះគន់ជីវិតអាពាហ៌ពិពាហ៍នឹងគ្រួសារបស់គេ ។ ពេលនឹងហើយដែលទាមទារដៃគូត្រូវតែរឹងមាំជាមួយគ្នានឹងគ្នា ។
អ្វីៗតែងតែទៅមុខ ចូររក្សាអតីតកាល សម្រាប់ការចងចាំនូវរឿងល្អៗ ។ ជាចុងក្រោយសូមជំរាបជូនដល់អ្នកដែលចូលចិត្តប្រើប្រាស់ពាក្យសំដី រិះគន់ មាក់ងាយ ប្រមាថ អ្វីៗគ្រប់បែបយ៉ាង ចូរបង្វែរគំនិត ឫទម្លាប់ អាក្រក់នឹងទៅវាជាពាក្យសំដីល្អៗ ដែលវាមិនបំផ្លាញដល់ជីវិតអ្នកណាម្នាក់ ឫ ក្រុមគ្រួសាររបស់គេ ។
សំឡឹងមើលអតីតកាល គ្មានអ្នកណាដឹង រឿងរ៉ាវនៅពីក្រោយខ្នងរបស់គ្រួសារនីមួយៗឡើយ មកទល់ពេលបច្ចុប្បន្ន ខ្ញុំពិតជាមានមោទនភាព ចំពោះអ្វីដែលពួកយើងមាន ៕»
សូមទស្សនាកម្រងរូបភាពជីវិតប្ដីប្រពន្ធមួយគូនេះដូចខាងក្រោម៖
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ