អស្ចារ្យខ្លាំងណាស់ សារព័ត៌មាន CGTN បានផ្សាយថា ប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោកដ៏អច្ឆរិយនៅអាស៊ី
នេះជាក្តីមោទកភាពថ្មីមួយទៀត ដែលកាលពីពេលថ្មីៗនេះ មានសារព័ត៌មានបរទេសមួយឈ្មោះ CGTN បានធ្វើការផ្សព្វផ្សាយថា ប្រាសាទអង្គរវត្ត ជាបេតិកភណ្ឌពិភពលោកដ៏អច្ឆរិយនៅអាស៊ី បានបង្ហាញពីភាពរឹងមាំ និង ស្រស់ស្អាតនៃសំណង់បុរាណក្នុងរមណីយដ្ឋានអង្គរ ។
សារព័ត៌មាន CGTN បានធ្វើការចុះផ្សាយថា រាល់បេតិកភណ្ឌពិភពលោកនីមួយៗនៅតំបន់អាស៊ី គឺបានបង្ហាញ និង ឆ្លុះបញ្ចាំងអំពីវប្បធម៌ អរិយធម៌របស់ប្រទេសនោះ ។ ជាក់ស្តែង ដូចជាប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលជាបេតិកភណ្ឌពិភពលោកដ៏អច្ឆរិយមួយនៅអាស៊ី ដែលបានសិក្សា និង បង្ហាញពីប្រវត្តិសាស្ត្រឫសគល់តាំងពីអតីតកាល និង បច្ចុប្បន្ន គឺបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងវប្បធម៌ អរិយធម៌ និង ការរស់នៅរបស់ប្រជាជន ។
គួររំលឹកថា រមណីយដ្ឋានអង្គរចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ ដែលបានក្លាយជាគោលដៅទេសចរណ៍លេខ ១ លើពិភពលោក និង ធ្វើឱ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍បានស្គាល់ ៕
ដោយ៖សុថាត់