ឱកាសឈ្នះម៉ូតូ ZOOMER X 2019 ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍
ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៩ ៖ ដើម្បីអបអរសាទរក្នុងឱកាសគម្រប់ខួប ៣ ឆ្នាំ របស់ក្រមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្រុមហ៊ុនសូមផ្តល់ឱកាសពិសេសដល់អតិថិជនក្នុងការឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដូចជា ម៉ូតូ ZOOMER X 2019, SUMSUNG Tab S4, ទូរទស្សន៍ LG Smart TV49, ទូរស័ព្ទ OPPO F9, ខ្សែដៃម៉ាក PANDORA, នាឡិកាម៉ាក BERING, កាសស្តាប់ត្រចៀក Apple Air Pods, កង្ហា, ឆ្នាំងដាំបាយ, ម៉ាស៊ីនទឹកក្រឡុក, កំសៀវដាំទឹកអគ្គិសនី និង រង្វាន់ជាច្រើនទៀត ។ កម្មវិធីពិសេសនេះគឺផ្តល់ជូនសម្រាប់ការទិញផលិតផលធានារ៉ាប់រងអាយុជីវិត និង បណ្ណសន្យារ៉ាប់រងត្រូវបានចេញជូនចាប់ពីថ្ងៃទី ០១ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩ ។ ប្រញាប់រួសរាន់ឡើង កុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ !
សម្រាប់ព័ត៌មានលម្អិត និង លក្ខខណ្ឌផ្សេងៗ សូមចូលទៅកាន់គេហទំព័រ https://sovannaphumlife.com/3rd_anniversary_promotion ឬទំព័រ Facebook ផ្លូវការ Sovannaphum Life ឬ ទូរស័ព្ទ ១៨០០ 1800 2122 (ឥតគិតថ្លៃ) ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល(Muang Thai Life Assurance PCL) ពីប្រទេសថៃ ។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៥ ហើយចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មពេញលេញ នៅឆ្នាំ ២០១៦ ។