សាកលវិទ្យាល័យទាំង ១០ សិស្សត្រូវបង់ថ្លៃសិក្សា អស់ច្រើនបំផុតលើលោក
សាកលវិទ្យាល័យជាទីកន្លែងដែលសិស្សានុសិស្សអាចបន្តដំណើរសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយឧត្តមសិក្សា និង ក្រេបជញ្ជក់ចំណេះដឹងបន្ថែម បន្ទាប់ពីបានបញ្ចប់ថ្នាក់វិទ្យាល័យដោយជោគជ័យ ។ យ៉ាងណាក្តី ប្រសិនបើអ្នកចង់រៀននៅសាកលវិទ្យាល័យមួយចំនួនខាងក្រោមនេះ អ្នកនឹងត្រូវចាយប្រាក់បង់ថ្លៃសិក្សាមិនតិចនោះទេ ។
ចង់ដឹងថា សាកលវិទ្យាល័យណាដែលមានតម្លៃសិក្សាខ្ពស់ដាច់គេលើលោក សូមទស្សនារូបថតខាងក្រោមនេះ ៖
១/ សាកលវិទ្យាល័យ Institut auf dem Rosenberg មានតម្លៃសិក្សា ១៥ ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅប្រទេសស្វីស
២/ សាកលវិទ្យាល័យ Beau Soleil មានតម្លៃសិក្សា ១៤ ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅប្រទេសស្វីស
៣/ សាកលវិទ្យាល័យ InstitutRoseyមានតម្លៃសិក្សា ១៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅប្រទេសស្វីស
៤/ សាកលវិទ្យាល័យ College du Lemanមានតម្លៃសិក្សា ៩,៤ ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅប្រទេសស្វីស
៥/ សាកលវិទ្យាល័យ American School មានតម្លៃសិក្សា ៨,៨ ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅប្រទេសស្វីស
៦/ សាកលវិទ្យាល័យ College Champittet មានតម្លៃសិក្សា ៨,៥ ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅប្រទេសស្វីស
៧/ សាកលវិទ្យាល័យ Lyceum AlpinumZuozមានតម្លៃសិក្សា ៨,១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅប្រទេសស្វីស
៨/ សាកលវិទ្យាល័យ Think Global Schoolមានតម្លៃសិក្សា ៧,៩ ម៉ឺនដុល្លារក្នុងមួយឆ្នាំ មាននៅក្នុងប្រទេសជាច្រើន
៩/ សាកលវិទ្យាល័យ Leman Manhattan Preparatory Schoolមានតម្លៃសិក្សា ៧,៩ ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
១០/ សាកលវិទ្យាល័យ Leysin American School មានតម្លៃសិក្សា ៧,៦ ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅប្រទេសស្វីស ៕
ដោយ៖ រិទ្ធី
ប្រភព ៖ Worldatlas