យុវជន សាន ដារ៉ាវីត ធ្លាប់បានទម្លាយក្ដីស្រមៃរបស់ខ្លួនប្រែក្លាយលូបឹងត្របែកក្លាយជារមណីយដ្ឋាន ពេលនេះអាចក្លាយជាការពិតហើយ ព្រោះមានខាងជប៉ុនលូកដៃចូលរួមគម្រោងនេះរយៈពេល ៣ ឆ្នាំ កែប្រែលូទឹកស្អុយនេះទៅជាកន្លែងចិញ្ចឹមត្រីចម្រុះពណ៌ ឈប់ឱ្យមនុស្សចោលសំរាមតទៅទៀត ។
តាមរយៈគណនីហ្វេសប៊ុក នៃស្ថាបនិកក្រុមប្រមូលសំរាម ដែលលោកបានដាក់ឈ្មោះថា យុវជនសំរាមនោះ បានបង្ហោះថា ជប៉ុនប្រើគម្រោង ៣ ឆ្នាំកែច្នៃលូបឹងត្របែកជាកន្លែងចិញ្ចឹមត្រី ដូចអ្វីដែលលោកបានស្រមៃ ។ លោកបន្តថា ដូចដែលលោកធ្លាប់បានលើកឡើងអ៊ីចឹង គឺគេចាំងតែជួយទេ តែអ្វីដែលសំខាន់គឺការជួយគ្នាជាមុនសិន ។
យុវជនដ៏គំរូរូបនេះ បានភ្ជាប់ការបង្ហោះនេះធ្វើការសំណូមពរយ៉ាយទទូច ទោះបីធ្លាប់សំណូមពរឡើងសឹកមាត់ទៅហើយ ទៅកាន់ប្រជាជនថា ឈប់បន្តបោះសំរាមចូលលូបឹងត្របែកនេះតទៅទៀត ៕