ធ្លាយរូបភាពកំលោះ Nine Naphat កាលនៅតូច មាឌម៉ាប់ៗ ថ្ពាល់ពេញគួរក្នាញ់ណាស់
នីន ណៈផាត់ (Nine Naphat) គឺជាតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាពម្នាក់ក្នុងប្រទេសថៃ ដោយភាពយន្តជាច្រើនដែលលោកបានចូលរួមសម្តែងតែងទទួលបានការគាំទ្រខ្ពស់ជានិច្ច ។ ជាក់ស្តែងតាមរយៈរឿងខ្នាតធំ «Friend Zone» បានធ្វើឱ្យតារាប្រុស Nine Naphat ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ ទាំងក្នុងស្រុក និង ក្រៅស្រុក ក្រោយរឿងនេះបានចាក់បញ្ជាំង ។
ងាកមកនិយាយពីរូបសម្បត្តិវិញ តារាប្រុសថៃរូបនេះពិតជាមានរូបរាង និង មានមុខមាត់ស្រស់សង្ហាស្អាតបែបកូនកាត់គួរឱ្យបេតី ដែលធ្វើឱ្យនារីៗជាច្រើនលង់ស្នេហ៍មិនស្ទើរឡើយ ។ បើយើងក្រឡែកទៅមើលរូបសម្រស់អតីតកាលរបស់តារាប្រុសរូបនេះទៀតសោត ពោលគឺក្នុងពេលលោកស្ថិតក្នុងវ័យកុមារភាពនោះ Nine Naphat ក៏មានរូបសម្រស់ឃ្យូតគួរឱ្យស្រឡាញ់ណាស់ដែរ ទោះបីលោកមានរូបរាងម៉ាប់ៗបន្តិចពិតមែន ។
ចង់ដឹងថា តារាប្រុសថៃ Nine Naphat មានរូបរាង និង សម្រស់បែបណាពេលនៅជាកុមារភាពនោះ សូមទស្សនារូបភាពខាងក្រោមនេះ ៕
ប្រភពរូប ៖ ហ្វេសប៊ុក