១០ យ៉ាង ដែលបង្ហាញថា សៀវភៅ គឺជាមិត្តដ៏ល្អបំផុតសម្រាប់ជីវិត
អ្នកប្រហែលជាពុំចូលចិត្តការអានទេ ព្រោះអ្នកគិតថាការអាននឹងធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ តែអ្នកប្រហែលមិនដឹងទេថា ការអានមានអត្ថប្រយោជន៍ជាច្រើនយ៉ាង ។ អត្ថប្រយោជន៍មួយចំនួនធំពីការអានសៀវភៅក៏អាចជួយដល់សុខភាពខ្លះដែរ ហេតុនេះហើយ អ្នកគួរចំណាយពេលខ្លះសម្រាប់អាន ព្រោះប្រសិនអ្នកចំណាយពេលមើលតែទូរស័ព្ទរហូតនោះ វានឹងអាចប៉ះពាល់សុខភាពភ្នែកផងដែរ ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ១០ ដែលអ្នកនឹងទទួលបានពីការអានសៀវភៅជាប្រចាំ ៖
១/ ជួយឱ្យខួរក្បាលមានសុខភាពល្អ
២/ កាត់បន្ថយភាពស្ត្រេស
៣/ បង្កើនចំណេះដឹង
៤/ ចេះ និង ស្គាល់ពាក្យបានច្រើនជាងមុន
៥/ ជួយបង្កើនការចងចាំឱ្យបានល្អ
៦/ ធ្វើឱ្យអ្នកអាចវិភាគ និង គិតគូរគ្រប់ជ្រុងជ្រោយ ដិតដល់ជាងមុន
៧/ ធ្វើឱ្យអ្នកអាចមានការផ្តោតអារម្មណ៍បានល្អជាងមុន
៨/ ធ្វើឱ្យការសរសេររបស់អ្នកកាន់តែប្រសើរ
៩/ ទទួលបានអារម្មណ៍ស្ងប់សុខ
១០/ ការអានជាការលម្ហែអារម្មណ៍ដ៏ល្អបំផុត និង ពុំចាំបាច់ខាតបង់អ្វីឡើយ ៕
ដោយ៖ រិទ្ធី
ប្រភព ៖ Lifehack