ស្ថានភាពស្ត្រីពពោះជិះម៉ូតូអត់ភ្លើង មកសម្រាលកូនតែឯងទាំងយប់ ពេលនេះគាត់សម្រាលជោគជ័យហើយ បានកូនស្រី

Share This

នៅយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីអាណិតអាសូរទៅលើស្ត្រីពោះធំមួយរូប បន្ទាប់ពីមានគណនីឈ្មោះ Pheaktra Yong បានរៀបរាប់ពីរឿងរ៉ាវរបស់គាត់ថា ៖ «ខ្ញុំទប់ទឹកភ្នែកសឹងមិនជាប់ បងស្រីម្នាក់គាត់ចូលទិញក្រដាសភ្លោះ ១ ដុំ ក្រដាសសើមមួយដុំទាំងយប់ម៉ោង 9 ជាង ស្រាប់តែខ្ញុំសួរគាត់បងទៅណា គាត់ថាមកពេទ្យឈឺពោះសម្រាល ទាំងស្ថានភាពក្បាលពាក់កែវបំភ្លឺផ្លូវ ជិះម៉ូតូអត់ភ្លើង ម៉ូតូធាក់មិនចង់ឆេះទៀត។ រួចក៏សួរគាត់ប្តីបងទៅណាមិចមិនជូនមក គាត់ឆ្លើយទាំងមិនចង់ឆ្លើយថា នៅផ្ទះ។ មិនដឹងថាគ្រួសារបងមានបញ្ហា ឬ មានរវល់អី តែយ៉ាងហោចណាស់ថ្ងៃឆ្លងទន្លេ គួរតែប្តីមកនៅក្បែរ (សុំទោសផងបងដែលថតរូបមិនបានសុំអនុញ្ញាត)»

បន្ទាប់ពីការបង្ហោះបែបនេះ មានមហាជនជាច្រើនបានសម្ដែងអារម្មណ៍អាណិតអាសូរទៅកាន់ស្ត្រីពោះធំរូបនេះ ខណៈនៅថ្ងៃដដែលតាមរយៈគណនីឈ្មោះ Hun Boren បានបញ្ជាក់ពីស្ថានភាពស្ត្រីពោះធំរូបនេះឱ្យបានដឹងថា ដោយទទួលបា​នការយកចិត្តទុក្ខដាក់ពីសំណាក់លោកគ្រូ​ អ្នកគ្រូពេទ្យ​នៅមណ្ឌលសុខភាពថាឡាបរិវ៉ា់ត់ ស្រ្តីជាម្តាយ និង កូន គឺមានសុខភាព​ល្អ​ ដែលបានសម្រាលកូននៅវេលាម៉ោង​ ២១:៣០ នាទី​ កូនស្រី​ ទម្ងន់​ 3.5kg ហេីយជាកូនទី ៦​ និង កំពុងបន្តតាមដា​នយ៉ាងយកចិត្តទុក្ខដាក់ពីការថែទាំក្រោយសម្រាល។

តាមប្រភពខាងលើ បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ស្រ្តី​ជាម្ដាយមានឈ្មោះ សារិ​ សុភី​ អាយុ ២៧ ឆ្នាំ រស់នៅភូមិវាលខ្សាច់​ ឃុំថាឡាបរិវ៉ាត់​ ស្រុកថាឡាបរិវ៉ាត់​ ខេត្តស្ទឹងត្រែង​ មកដល់ម៉ោងនេះស្វាមី​ និង សាច់ញាតិគាត់ក៏កំពុងនៅជាមួយគាត់ដែរហេីយ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

បាត់មួយរយៈ! អតីតតារាស្រី ម៉េង វិមានរតនា បង្ហាញស្ថានភាពកំពុងសម្រាកព្យាបាលជំងឺនៅក្រៅប្រទេស

កំពុងពេញនិយម! ប្រុសៗនៅជប៉ុន ឥលូវនាំគ្នាទៅសាឡនតែងខ្លួនជាមនុស្សស្រី ព្រោះចង់គេចពីសម្ពាធការងារ

ឃើញសម្រស់នៅក្មេងចឹងទេ តែ ពេជ្រ សេរីរ័ត្ន មានកូនប្រុសធំទន្ទឹមខ្លួនហើយមុខក៏សង្ហាទៀត

ថតវីដេអូចង់បាន view ច្រើនទៅឈរនោមដាក់ឆ្នាំង hotpot ក្នុងហាងគេ ឥលូវម្ចាស់ហាងប្ដឹងឱ្យម៉ែឪសុំទោស និង សងសំណងជាង ៣០ ម៉ឺនដុល្លារ

រកឯណាបាន! ជិតដល់ថ្ងៃមង្គល សយ រតនៈ នាំគូដណ្ដឹងរូបស្រស់ ប៉ាច គីមមួយ ទៅវះកាត់កែកុនសម្រស់បន្ថែមត្រង់ចំណុចនេះ

ព័ត៌មានបន្ថែម

ថតវីដេអូចង់បាន view ច្រើនទៅឈរនោមដាក់ឆ្នាំង hotpot ក្នុងហាងគេ ឥលូវម្ចាស់ហាងប្ដឹងឱ្យម៉ែឪសុំទោស និង សងសំណងជាង ៣០ ម៉ឺនដុល្លារ

ឮតែរឿងអត់ឈប់! ទូកធំមួយគ្រឿង ត្រូវទឹកកួចកណ្តាលទន្លេចៅផ្រះយ៉ា ប៊ិះជ្រុលទៅបុ.កប៉មបុរាណនៅមាត់ទន្លេ

ជូនពរប្អូនៗបាននិទ្ទេសល្អ! បាក់ឌុបឆ្នាំនេះ មានបេក្ខជន «ជាប់» សរុបចំនួន «១២២ ៤៧៣» នាក់ ត្រូវជា ៨៤.៥៦%

មុនប្រកាសលទ្ធផលផ្លូវការ ១ ថ្ងៃ ក្រសួងបង្ហើបថា ឆ្នាំនេះ មានសិស្សជាប់និទ្ទេស A សរុបរហូតដល់ទៅ ៣០០៣ នាក់

ទឹកជំនន់វាយលុកដល់ខេត្តសុផាន់បុរី! អាជ្ញាធរថៃប្រកាសអាសន្ន ៤ ស្រុកធំៗ កំពុងស្ថិតក្នុងមហន្តរាយ

បិណ្ឌ ១២! វត្តមួយនៅត្បូងឃ្មុំ មានវេចនំ «អន្សមយក្ស» ចែកជូនពុទ្ធបរិស័ទភ្លក់ ដោយឥតគិតថ្លៃ

(វីដេអូ) សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រាប់ឱ្យថៃឈប់ប្រើ «ច្បាប់ព្រៃ និង ការអនុវត្តច្បាប់អាជ្ញាសឹក» ក្រៅដែនដីរបស់ខ្លួន

ស្ថានការណ៍ព្រឹកនេះ! នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ មានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជា បន្តឈរជើងការពារ និង ប្រុងប្រយ័ត្នខ្ពស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ